សិល្បៈជាតិ៖ ហេតុការណ៍​ដែល​តារា​កំប្លែង​ជើងចាស់ យាយ​អឿន កំពុង​សម្រាក​ព្យាបាល​ឆ្អឹងត្រកៀក​នៅ​មន្ទីរពេទ្យ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​មួយ​ដែល​ផេ​ក​មួយចំនួន​យកទៅ​បង្ហោះ​ក្នុងន័យ​កេ​ង​ចំណេញ រហូត​ធ្វើឱ្យ​មហាជន​យល់ច្រឡំ​ថា ជាការ​ស្វែងរក​ជំនួយដល់អ្នកសិល្បៈ។ ប៉ុន្តែ​កូនប្រុស​របស់​យាយ​បាន​ចេញមុខ​ប្រកាសថា ខាង​ក្រុមគ្រួសារ​មិនបាន​ត្អូញត្អែ​សុំ​ជំនួយ ហើយក៏​មិន​ខ្វះ​ថវិកា​ព្យាបាល​ម្ដាយ​នោះដែរ។

តាម​ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កូនប្រុស​របស់លោក​យាយ អឿន ឈ្មោះ ជ័រ សុជាតិ បាន​បង្ហោះ​ដំណឹង​នេះឱ្យមហាជនបានជ្រាប​ថា ម្តាយ​របស់លោក​បានរ​អិ​ល​ដួល​បាក់​ឆ្អឹងត្រកៀក ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗកាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ ប៉ុន្តែ​ដោយសារតែ​លោកយាយ អឿន ជា​តារា​កំប្លែង​ជើងចាស់​ល្បី​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា ទើប​ដំណឹង​នេះ​បាន​ក្លាយជា​ដំណឹង​ដែល​ផ្ទុះ​ព្រោងព្រាត រហូត​មាន​ផេ​ក​ខ្លះ​យកទៅ​បង្ហោះ​បង្កឱ្យអ្នកលេងបណ្ដាញសង្គម​ការយល់ច្រឡំ​ថា ឱ្យតែ​អ្នកសិល្បៈ​គឺត្រូវការសុំ​ជំនួយ។

កូនប្រុស​យាយ​អឿន បាន​ប្រតិកម្ម​ចំពោះ​ករណីនេះ និង​បាន​បង្ហោះ​សារ​ឡើង​ថា ៖ គ្រួសារ​យើងខ្ញុំ មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​ម្តាយ លំដាប់ VIP នៅ​មន្ទីរពេទ្យ កាល​ម៉ែត្រ ហើយ​យើងខ្ញុំ​មិនបាន​លើកដៃ សុំ​ជំនួយ​ពី​បងប្អូន​ណា​ទេ សូមកុំ​មានការ​យល់ច្រឡំ​ថា ឱ្យតែ​អ្នកសិល្បៈ​ឈឺ ចង់បាន​ជំនួយ​នោះ គិត​ខុស​ហើយ​អាពៅ​មាស ចាយលុយ​ខ្លួនឯង ហើយ​មិន​ចង់អោយ​គេ​ម៉ៃ ឈប់​បាន​ឈប់​ទៅ  បង page ដែល​ឆ្លៀតឱកាស យក​រូប​ម្តាយ​ខ្ញុំ​ទៅរក​សុ​ី​នោះ ។ សរសេរ​ប៉ុណ្ណឹង ញាក់​នៅ​អា​ក្អួ​ន តិច​មើល​អត់​ដាច់ សូម​ថ្លែងអំណរគុណ​ដល់ សមាគមន៍​សិល្បៈ និង មន្ទី​ពេទ្យ​កាល់​មែត្រ​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​ម្ដាយ​ខ្ញុំបាទ។

ដោយឡែក តើ​អាចនិយាយបាន​ទេ​ថា នេះ​ជា​លើក​ទី ២ ហើយ​ដែល​យាយ អឿន មាន​គ្រោះថ្នាក់​ត្រង់​ត្រកៀក ព្រោះ​គេ​នៅចាំ​បាន​ថា កាលពី​ឆ្នាំ ២០១៦ យាយ​អឿន ក៏​ធ្លាប់មាន​បញ្ហា​ជួប​គ្រោះថ្នាក់​ត្រូវ​សត្វ​គោមួយហ្វូងផ្អើល​ធាក់​ត្រង់ចំណុច​ត្រកៀក​ដូចគ្នានេះដែរ។ នៅពេលនោះ​ធ្វើឱ្យ​លោកយាយ អឿន មាន​អាកា​រៈ​ចុង​ណែន​ដល់​ទ្រូង និង​ថប់ដង្ហើម​រហូត​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់។  

យ៉ាងណាមិញ ពេលនេះ​លោកយាយ អឿន ទទួលបាន​ការវះកាត់​ជោគជ័យ​ហើយ និង​ក៏​កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ។

ជាមួយគ្នា​នោះ គេ​ឃើញ​​មាន​អ្នក​សិល្បករ​មួយចំនួន​រួមមាន នាយ ព្រែក លោកយាយ យ៉យ និង​អ្នកនាង ស្រី​លាភ ភរិយា​នាយ ក្រឹម ក៏បាន​ទៅសួរសុខទុក្ខ​ដល់​លោកយាយ អឿន ដល់​មន្ទីរពេទ្យ។ ក្រៅពីនោះ មហាជន​ជាច្រើន​នាក់​ទៀត​ចូលរួម​ជូនព​រយាយ អឿន ឱ្យ​ឆាប់​ជាសះស្បើយ និង​ឆាប់​បាន​ត្រឡប់មក​បម្រើ​ការងារ​សិល្បៈ​ឡើងវិញ៕

Share.