កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ តារា​ចម្រៀង​រូប​សង្ហា​ Xiumin សមាជិក​មួយ​រូប​របស់​ក្រុម​ចម្រៀង​កូរ៉េ​ EXO របស់​ផលិតកម្ម​ SM Entertainment បាន​រក​ឃើញ​ថា​បាន​តេស្តវិជ្ជមាន​ជំងឺ​ Covid-19 នេះ​បើ​យោងតាម​ការ​ប្រកាស​ពី​ផលិតកម្ម​គ្រប់គ្រង​លើ​តារា​ចម្រៀង​មួយ​នេះ​។

ផលិតកម្ម​ SM Entertainment បាន​ប្រកាស​រឿងរ៉ាវ​ដែល​តារា​ចម្រៀង​របស់​ផលិតកម្ម​ខ្លួន​បាន​ឆ្លង​និង​ជំងឺ​កូវីដ​-១៩​ កាល​ពី​​ម្សិលមិញ​ដោយ​មាន​សេចក្ដី​រៀបរាប់​យ៉ាង​លម្អិត​ថា​៖​

Xiumin បាន​​ឆ្លង​ជំងឺ​កូវីដ​-១៩ និង​បាន​បង្ហាញ​អាការៈ​ជំងឺ​ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា​​ ឆ្នាំ​២០២១ នេះតែម្ដង​។ នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ឆ្នាំ ២០១៩ Xiumin បាន​ទៅ​ធ្វើ​តេស្ត​ Covid-19 តាម​ម៉ាស៊ីន PCR ដើម្បី​ត្រៀម​សម្រាប់​ការ​ហ្វឹកហាត់​ ល្ខោន​តន្ត្រី​របស់​លោក​​ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​។ យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​ទី​៤ Xiumin បាន​ធ្វើ​ការតេស្ត​ PCR ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ​ដោយសារតែ​អាការៈ​សុខភាព​របស​់​លោក​មាន​ភាព​ប្រែប្រួល​ ហើយ​នៅ​ថ្ងៃ​ទី​៥ ចេញ​អាការៈ​រោគ​តែម្ដង​។​

​ជា​លទ្ធផល​ សមាជិក EXO និង​ក្រុម​ការងារ​ទាំង​អស់​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​-១៩​ ហើយ​គ្រប់​គ្នា​កំពុង​តែ​ធ្វើ​ចត្តាឡីស័យ​ដើម្បី​រង់​ចាំ​ស្ដាប់​លទ្ធផល​។ ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​កម្មវិធិ​ផ្សព្វផ្សាយ​ដែល​មាន​ Xiumin ចូល​រួម​ទាំង​អស់​ត្រូវ​បាន​ពន្យារពេល​។ សមាជិក​ទាំង​អស់​ព្រម​ទាំង​តួអង្គ​ក្នុង​ល្ខោន​បែប​តន្ត្រី​ដែល​ «Hadestown» កំពុង​តែ​ហ្វឹកហាត់​សម្ដែង​ថ្មីៗនេះ​ចាំ​បាច់​ត្រូវ​តេស្ដ​រក​​ជំងឺ​កូវីដ​-១៩ គ្រប់​គ្នា​។

បច្ចុប្បន្ន​នេះ​ Xiumin បាន​ផ្អាក​រាល់​សកម្មភាព​ការងារ​របស់គាត់​ទាំង​អស់​ភ្លាម​ៗ​ ហើយ​អនុវត្ត​តាម​សេចក្ដិ​ណែនាំ​របស់​អាជ្ញាធរ​សុខ​ាភិបាល​ និង​ធ្វើ​យ៉ាងណា​ឱ្យ​ឆាប់​បាន​ជា​សះស្បើយ​ឡើង​វិញ​ឱ្យ​បាន​ឆាប់​រហ័ស​។

គួរ​ដឹង​ថា Xiumin សមាជិក​ក្រុម​ចម្រៀង​បុរស​ EXO គឺជា​តារា​ចម្រៀង​ តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង​ កើត​នៅ​ថ្ងៃ​តី​២៦ ខែ​មីនា ឆ្នាំ​១៩៩០ មាន​ឈ្មោះ​កំណើត​ Kim Min Seok ៕

Telegram-Troryorng
Share.