សិល្បៈជាតិ៖ ក្រោយ​ពី​សម្ដេចតេជោ ហ៊ុន សែន​ បាន​ចេញ​មុខ​ធ្វើ​ជា​មេបា​ផ្សំផ្គុំ​​ អ្នក​នាង​ ហ៊ិន ច័ន្ទនីរ័ត្ន និង​គូដណ្ដឹង​ ហើយ​បាន​ភ្ជាប់​ពាក្យ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​ ឆ្នាំ​២០២៣​ កន្លង​ទៅ​ ទីបំផុត​នៅ​សល់​២​សប្ដាហ៍​ទៀត​ពោល​គឺ​នៅ​ថ្ងៃ​ទី​២១ និង​២២ ខែ​ធ្នូ​ខាង​មុខ​នេះ​​ កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន ​និង​គូ​ដណ្ដឹង​រូប​សង្ហា​ លោក​ ឌី ពេជ្រ នឹង​ចូលរោង​ជ័យ​រៀបអាពាហ៍ពិពាហ៍​ប្រកាស​ភាព​ស្វាមី​ភរិយា​តាម​ប្រពៃណី​ខ្មែរ​។​

យោង​តាម​​លិខិត​អញ្ជើញ​ដែល​អនាគត​ស្វាមី​ភរិយា​ថ្មោងថ្មី​រូប​នេះ​បាន​ចែក​ជូន​ដល់​ភ្ញៀវកិត្តិយស​ទាំង​អស់​ កម្មវិធី​មង្គល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​គេហដ្ឋាន​ ផ្ទះលេខ១១៧F ផ្លូវ​ម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។

ពិធី​រៀបអាពាហ៍​ពិពាហ៍​ របស់​អ្នក​ទាំង​ពីរ​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយសពិសាភោជនាហារ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍កោះពេជ្រ (អគារ G)។

សូម​ជម្រាបជូន​ថា​ អ្នក​នាង​ ហ៊ិន ច័ន្ទនីរ័ត្ន គឺជា​តារា​សម្ដែង​ ដ៏​មាន​ឈ្មោះ​បោះ​សំឡេង ហើយ​ក៏ជា​ពិធីការិនី​ល្បី​ល្បាញ​ដែល​កាន់​កម្មវិធី​ធំៗ​ជា​ច្រើន​នៅ​ក្នុង​អគ្គនាយកដ្ឋាន​ទូរទស្សន៍បាយ័ន ខណៈ​ដែល​បុរស​សង្ហា​ ឌី ពេជ្រ ​គឺជា​ក្មួយ​ប្រុស​របស់​សម្ដេច តេជោ គឺជា​​បុរសពោះ​ម៉ាយ​កូន​មួយ​ និង​ជា​អ្នក​ជំនួញ​ដ៏ជោគជ័យ​មួយ​រូប​៕​

Share.