សិល្បៈជាតិ៖ ក្រោយ​ផ្លោង​សម្ដី​ឆ្លើយឆ្លង​វែកញែក​រក​ត្រូវ​ខុស​រៀងខ្លួន​នៅលើ​បណ្ដាញ​សង្គម រវាង​អ្នកជំនួញ​អន​ឡាញ​ល្បីឈ្មោះ​អ្នកនាង​ស្រី​ណៃ និង​ម៉ា​ដាម​ដា និង​ប្អូនស្រី ម៉ា​ដាម ឆដា រហូត​រាលដាល​ដល់​អ្ន​កនាង ឡុង ម៉ា​នី​ន ថែមទៀត​នោះ រឿងរ៉ាវ​កំពុង​ផ្ទុះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​នេះ បាន​ឈានទៅរក​មិត្តភាព​ក្លាយ​ជាការ​មើលមុខ​គ្នា​លែង​ត្រូវ រហូត​កាលពី​រាត្រី​ថ្ងៃទី៦ ខែធ្នូ​នេះ ពួកគេ​បាន​បង្ហាញមុខ​នៅ​ទីសក្ការៈ​ស័​ក្កិ​សិទ្ធ​គឺ​ព្រះអង្គ​ដង​កើ​ដើម្បី​ធ្វើ​ការស្បថ​បញ្ជាក់​ពី​ភាពស្មោះត្រង់​រៀងខ្លួន។

ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ ម៉ា​ដាម ឆដា ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន​យល់​ខុស​ព្រោះតែ រង​ការ​លាប​ពណ៌ ដែល​អ្នកនាង​ចាត់ទុកថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្លួនឯង។ អ្វីដែល​មិនអាច​ទទួលយកបាន​គឺ​ការលើកឡើង​ពី​អ្នកជំនួញ​អន​ឡាញ​ដូចគ្នា​ថា​ជា​អ្នក​ដែល​ស៊ី​ពីលើ​ក្បាល​គេ​លើ​ការលក់​ផលិតផល Q10 របស់​ម៉ា​ដាម​ដា។

ភ្ជាប់​ជាមួយនឹង​ករណី​ក្ដៅ និង​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នកតាមដាន​សាច់រឿង​នៅ​បណ្ដាញ​សង្គម​នេះ  គេ​មិនអាច​វិនិច្ឆ័យ​បានទេ​ថា ភាគី​ណា មួយ​ជា​អ្នក​ត្រូវ ហើយ​ភាគី​ណាមួយ​គឺជា​អ្នក​ខុស ព្រោះ​គ្រប់ភាគី​ទាំងអស់ សុទ្ធ​តែមាន​អំណះអំណាង​ពី​ភាពត្រឹមត្រូវ និង​ភាពស្មោះត្រង់​របស់ខ្លួន ដូច្នេះ មានតែ​ទុកឱ្យ​ប្រិយមិត្ត​ទស្សនិកជន​កាត់ក្ដី​ទៅតាម​វិចារណញ្ញាណរៀងៗខ្លួន ប៉ុណ្ណោះ៕

ដើម្បីពិស្ដារពីព័ត៌មានមួយនេះ សូមទស្សនាវីដេអូព័ត៌មានលម្អិតខាងក្រោម៖

Share.