សិល្បៈជាតិ៖ កញ្ញា ហេង ចន្ថា អះអាងថា ខ្លួន​ពិតជា​ស្ដាយក្រោយ​អស់ ៧ ឆ្នាំ មិន​ស្រែក Miss Grand Cambodia នៅលើ​ឆាក​អន្តរជាតិ Miss Grand International ប៉ុន្តែ​កញ្ញា​នៅតែ​ចិញ្ចឹមចិត្ត​ត្រឡប់​ដណ្ដើម​មកុដ​ម្ដងទៀត។

ដូច​បានដឹង​កន្លងមក​ថា កញ្ញា ហេង ចន្ថា ធ្លាប់មាន​ឈ្មោះ​ជា​ម្ចាស់​មកុដ​បវរកញ្ញា Miss Grand Cambodia ឆ្នាំ ២០១៦ ហើយ​ត្រូវ​តំណាងឱ្យ​ជាតិ​កម្ពុជា​ចេញទៅ​ចូលរួម​ប្រកួត​នៅ​សហរដ្ឋអាមេរិក។ ជា​អ​កុល​ស ដោយសារ​មាន​បញ្ហា​ច្រើន​ទើប​កញ្ញា​ទទួល​បានការ​បដិសេធ​នូវ​ការផ្ដល់​ទិដ្ឋិ​ការ ក្រោម​ហេតុផល​ថា ខ្លាច​កញ្ញា​មិន​វិល​ត្រឡប់មក​ស្រុក​វិញ។

ជួប​សម្ភាស​ជ្ទា​ល់​ជាមួយ​អ្នកសារព័ត៌មាន​ត្រយង និង​បណ្ដា​អ្នកសារព័ត៌មាន​ក្នុងស្រុក កញ្ញា ហេង ចន្ថា បាន​រៀបរាប់ថា ក្នុង​ចិត្ត​កញ្ញា​ផ្ទាល់​គឺ​បាន​ចិញ្ចឹមចិត្ត​ចង់​វិល​មក​ប្រកួត Miss Grand Cambodia ម្ដងទៀត ប៉ុន្មាន​មិនទាន់​ច្បាស់​តែម្ដង​ថា​នៅ​ឆ្នាំ​ណា​នោះទេ។ ប្រសិន​កញ្ញា​ចូល​ប្រកួត​ម្តងទៀត គឺ​កញ្ញា​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ខ្លួនឯង និង​ថែទាំ​រូបរាងកាយ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​នាង​ពេលនេះ គឺ​នាង​សូវ​មាន​ពេលវេលា​ច្រើន​នៅឡើយ​ទេ។ យ៉ាងណាមិញ កញ្ញា​ក៏​មិន​ជ្រើសរើស​ការប្រកួត​ក្នុង​កម្មវិធី​ផ្សេង​ក្រៅពី Miss Grand ផងដែរ ព្រោះថា កញ្ញា​មានឈ្មោះ​ល្បី​ដល់​សព្វថ្ងៃនេះ ក៏​ដោយសារតែ​កម្មវិធី Miss Grand ។  

សូមជម្រាបថា សព្វថ្ងៃនេះ​កញ្ញា ហេង ចន្ថា កំពុង​មមារ​ញឹក​ជាមួយ​ការងារ​សិល្បៈផ្សេងៗដូចជា ថត​ភាពយន្ត ថត​ម៉ូដ​សម្អាងការ ថត​ប្រ​ម៉ូដ​ផលិតផល និង​រវល់​ចំពោះ​មុខរបរ​នៅ​អន​ឡា​ញន៍។ ហើយ​កញ្ញា​ក៏មាន​ចំណងដៃ​ស្នាដៃ​ថ្មី​តាមរយៈ​ភាពយន្ត​រឿង «កំពូល​កូន» ដែលមាន​ចាប់​បញ្ចាំង​នៅលើ​ផ្ទាំងសំពត់ស​ក្នុង​រោងភាពយន្ត៕

សូមទស្សនាវីដេអូព័ត៌មានខាងក្រោមនេះ ៖

Share.