បន្ទាប់ពី​បរាជ័យ​ជា​លើក​ដំបូង ក្រោម​ថ្វី​ជើង​របស់​ណាហ្គាវើលដ៍ ១-០ កាលសប្ដាហ៍ទី១២ ពេលនេះព្រះខ័នរាជស្វាយរៀង បន្តចាញ់ជាលើកទី២ ទល់នឹង ISI ដង្កោសែនជ័យ ២-១ នៃពានរង្វាន់លីគកំពូល​កម្ពុជា Cambodian Prmier League រដូវកាល២០២៣-២៤ សប្តាហ៍ទី១៣ កាលពី​ថ្ងៃទី៩ ខែធ្នូ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ដូច​​នេះ ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឆ្លង​កាត់​​១៣ប្រកួត ឈ្នះទាំង ១០ ស្មើ១ ចាញ់ ២ ស៊ុតបញ្ចូលទីគូប្រកួតបាន ២៥គ្រាប់ របូត ១២គ្រាប់ មាន ៣១ពិន្ទុ ឈរកំពូល​តារាង។

ប្រវត្តិ ១២ប្រកួត​កន្លង​មក​របស់​ព្រះខ័នរាជស្វាយរៀង នៅ​លីគកមពូល​កម្ពុជា រួម​មាន៖

-ប្រកួតទី១៖ ឈ្នះ Tiffy Army ២-០ នៅកីឡដ្ឋានស្តាត់ចាស់
-ប្រកួតទិ២៖ ឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៣៖ ឈ្នះណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៤៖ ឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេច ផាក
-ប្រកួតទី៥៖ ឈ្នះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៦៖ ឈ្នះវិសាខា ១-០ នៅកីឡដ្ឋាន ព្រីនស៍
-ប្រកួតទី៧៖ ឈ្នះព្រៃវែង ៥-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៨៖ ឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៩៖ ឈ្នះបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)
-ប្រកួទី១០៖ ឈ្នះ Tiffy Army ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី១១៖ ស្មើជាមួយភ្នំពេញក្រោន ០-០ នៅកីឡដ្ឋាន ស្មាត អ អេស អិន
-ប្រកួតទី១២៖ ចាញ់​ណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
-ប្រកួតទី១៣៖ ចាញ់ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង៕

Share.