នៅព្រឹកថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ខេមបូឌាន ព្រីមៀរលីគ បានប្រាកាសពីប្រាក់រង្វាន់ ប្រចាំរដូវកាលដំបូង សម្រាប់កីឡាអេឡិចត្រូនិច ដែលរៀបចំដោយក្រុមហ៊ុនលីគផ្ទាល់ e-Cambodian Premier league រដូវកាលឆ្នាំ២០២៣-២៤។

ខាងក្រោមនេះជាប្រាក់រង្វាន់ e-Cambodian Premier League 2023/24 រួមមាន៖

១. ជើងឯក ទទួលបាន ពាន១ និង មេដាយមាស១ ម៉ូតូ Suzuki ១គ្រឿង និង ទឹកប្រាក់ ២.០០០.០០០ រៀល

២. ជើងឯករង ទទួលបាន មេដាយប្រាក់១ ទូរទស្សន៍ PANASONIC 50” ១គ្រឿង និង ទឹកប្រាក់ ១.២០០.០០០ រៀល

៣. លេខ៣ ទទួលបាន មេដាយសំរិទ្ធ១ ម៉ាស៊ីន Microware ១គ្រឿង និង ទឹកប្រាក់ ៨០០.០០០ រៀល

៤. លេខ៤ ទទួលបាន ម៉ាស៊ីន Microware ១គ្រឿង និង ទឹកប្រាក់ ៤០០.០០០ រៀល

៥. លេខ៥ ដល់ លេខ១០ ទទួលបានទឹកប្រាក់លើកទឹកចិត្តម្នាក់ ៤០០.០០០ រៀល

៦. ចំណែកកីឡករដែលរកគ្រាប់បានច្រើនជាងគេ នឹងទទួលបានបាល់ Original Molten ១គ្រាប់ ដែលមានតម្លៃស្មើរនឹង ១៥០$ ។

គួរបញ្ជាក់ដែរថា សម្រាប់រូមមន្ដការប្រកួត e-Cambodian Premier League 2023/24 គឺយើងយក Top6 ពីការប្រកួតសន្សំពិន្ទុចំនួន ២ជុំ ដើម្បីមកលេង Grand Final ដោយលេខ ១ និង ២ រង់ចាំវគ្គ Semi-Final ចំណែកឯលេខ ៣​ដល់៦ ត្រូវចាប់ឆ្នោតរកគូប្រកួត រកអ្នកឈ្នះ២ក្រុមឡើងទៅលេងវគ្គ Semi-Final និងចំពោះលក្ខខណ្ឌលេងវិញគឺ Best Of 3 ក្នុងមួយគូ៕

Share.