ក្រុម​កីឡា​ទោចក្រ​យាន​ជម្រើស​ជាតិ​កម្ពុជា​ចំនួន​៣​រូប ក្នុង​សមាគម​កីឡា​ទោចក្រ​យាន​កម្ពុជា​ Cambodia Cycling Academy ចូលរួម​ប្រកួត​កម្មវិធី​ប្រណាំង Tour of Szeklerland របស់​ប្រទេស​រ៉ូម៉ានី។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​សហព័ន្ធកីឡាទោចក្រយានកម្ពុជា។

សហព័ន្ធ​បញ្ជាក់​ថា ​នេះ​ជា​ការប្រកួតនេះជាកម្រិត 2.1 របស់(UCI) របស់​សម្ព័ន្ធ​កីឡា​ប្រណាំង​កង់​អន្តរជាតិ។ ការ​ប្រកួតចែកចេញជា៤ដំណាក់កាល (4 stage) ចាប់​ផ្តើម​ពី​ថ្ងៃទី៤ ដល់​ ៧ ខែសីហា ឆ្នាំ​២០២១។ ការប្រកួត​នេះ​មាន​ប្រទេស​ចំនួន​១១ និង​ក្រុម​ចំនួន​២០ ចូលរួម។

ក្រុម​ចូលរួម​មាន
-ប្រទេស​រ៉ូម៉ានី ៣ក្រុម
-ប្រទេស​កម្ពុជា ១ក្រុម
-ប្រទេស​អាល្លឺម៉ង ១ក្រុម
-ប្រទេស​អ៊ីតាលី ១ក្រុម
-ប្រទេស​អូទ្រីស ២ក្រុម
-ប្រទេស​អ៊ុយក្រែន ២ក្រុម
-ប្រទេស​បែលហ្សិក ២ក្រុម
-ប្រទេស​ប៊ុលហ្ការី ២ក្រុម
-ប្រទេស​ហុងគ្រី ២ក្រុម
-ប្រទេស​ស្លូវ៉ានី ២ក្រុម
-ប្រទេស​ប៉ូឡូញ ២ក្រុម

Telegram-Troryorng
Share.