ការចាក់វ៉ាកសាំងដូសទី៣ឬដូសជំរុញជូនដល់ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋនិងឯកជនសម្រាប់បណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេស ថៃនឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០២១នេះ។

ប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៨ខែសីហានេះថា គណៈកម្មការនឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩(អាស្ត្រាហ្សេនីកា)ដូសជំរុញឬដូសទី៣សម្រាប់ អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាមឬស៊ីណូវ៉ាក់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការនៅតាមបណ្តាខេត្តចំនួន៧។

ខេត្តទាំង៧នេះរួមមាន៖ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ កោះកុង ពោធិ៍សាត់និងព្រះវិហារ៕

Share.