ខ្សែការពារ Sasalak Haiprakhon របស់​​ថៃ ត្រូវ​​លោក​គ្រូ​បង្វឹក Kim Sang-Sik ដាក់​ឱ្យ​ចូល​លេង​ត្រឹម​៣នាទី​ចុង​ក្រោយ ឱ្យ​ក្លិប​បាល់ទាត់ Jeonbuk Hyundai Motors នៅ​លីគ​កំពូល​​កូរ៉េខាងត្បូង (K-League) ក្នុង​សប្ដាហ៍​ទី២៣ ដែល​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី៧ ខែ​សីហា ឆ្នាំ​២០២១ នេះ

កីឡាករ​ Sasalak Haiprakhon ត្រូវ​បាន​ប្តូរ​ចូល​ជំនួស​កីឡាករ​កូរ៉េខាងត្បូង Song Min-Kyu នៅ​នាទី​៩០+២ ខណៈ​ម៉ោង​បន្ថែម​មាន​៥នាទី។ ការ​ប្តូរ​ចូល​នេះ​គឺ​ចំពេល​ដែល​ក្រុម​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​ក្រុម Daegu ដោយ​លទ្ធផល​២ទល់១ រួច​ហើយ រហូត​ដល់​ចប់​ការ​ប្រកួត​​លទ្ធផល​នៅ​រក្សា​ដដែល។

អត្ថបទពាក់ព័ន្ធ៖ខ្សែការពារ​ឆ្វេង​នៅ Jeonbuk មាន​​៣​រូប​ហើយ តើ​Sasalak មាន​ឱកាស​លេង​បាន​កម្រិត​ណា?

សូម​បញ្ជាក់​ថា​កីឡាករ Sasalak Haiprakhon បាន​ចុះ​កិច្ចសន្យា​ផ្លូវការ​​ពាក់​អាវ​លេខ​២៨ ជាមួយ​ក្រុម Jeonbuk Hyundai Motors រយៈ​ពេល​៦ខែ កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា ក្រោយ​ធ្វើ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន Jeonju World Cup Stadium ក្នុង​ទីក្រុង Jeonju របស់​កូរ៉េខាងត្បូង៕

Telegram-Troryorng
Share.