ក្រុម​បាល់ទាត់​បុរស​របស់​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ឈ្នះ​មេដាយ​​មាស​ ២​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​ប្រវត្តិ​កីឡា​អូឡាំពិក​ ក្រោយ​យក​ឈ្នះ​ក្រុម​អេស្ប៉ាញ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី៧ ខែ​សីហា ឆ្នាំ​២០២១ នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន International Stadium Yokohama ទីក្រុង Yokohama ប្រទេស​ជប៉ុន ដោយ​លទ្ធផល២ទល់១។

ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​កាត់​សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល​​ជនជាតិ​អូស្ត្រាលី Chris Beath ក្រុម​ប្រេស៊ីល រក​បាន​គ្រាប់​ជ័យជម្នះ​ដោយ​កីឡាករ Matheus Cunha នៅ​នាទី​ ៤៥+២ តែ​កីឡាករ Mikel Oyarzabal របស់​អេស្ប៉ាញ គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៦១។ ដោយ​សារ​ក្រុម​ទាំង​២​ស្មើ​គ្នា ទើប​ប្រកួត​នេះ​ត្រូវ​បន្ថែម​ម៉ោង​១៥នាទី​ចំនួន២ដង។ ចូល​ដល់​នាទី​១០៨ កីឡាករ Malcom របស់​ប្រេស៊ីល រក​បាន​គ្រាប់​បាល់​ទី២​និង​ជា​គ្រាប់​ជ័យជម្នះ​ឱ្យ​ក្រុម​ខ្លួន​តែ​ម្ដង។ លទ្ធផល២ទល់១ នេះ​បាន​រក​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត។

សរុប​ចំណាត់​ថ្នាក់​​គឺ​ប្រេស៊ីល ឈ្នះ​មេដាយ​មាស អេស្ប៉ាញ​ ឈ្នះ​មេដាយ​ប្រាក់ និង​​ម៉ិចស៊ីកូ ឈ្នះ​មេដាយ​សំរឹទ្ធ។ ចំណែក​កីឡាករ Richarlison ប្រេស៊ីល ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ​៥គ្រាប់​ម្នាក់​ឯង។

សូម​រំលឹក​ផង​ដែរ​ថា​ក្រុម​បាល់ទាត់​បុរស​ប្រេស៊ីល ក៏​ជា​ម្ចាស់​មេដាយ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ ដែល​រៀបចំ​នៅ​ប្រទេស​របស់​ខ្លួន​ដែរ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់ ដោយ​បាល់​ប៉េណាំង​ទី​កាត់​សេចក្តី​៥ទល់៤ ក្រោយ​ប្រកួត​ស្មើ​គ្នា​១ទល់១៕

Telegram-Troryorng
Share.