ក្រុម​បាល់ទាត់ Rubin Kazan តំណាង​ឱ្យ​លីគ​កំពូល​ប្រទេស​រុស្ស៊ី ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ទ្វីប​អឺរ៉ុប UEFA Europa Conference League ក្នុង​វគ្គ​ជម្រុះ​ជុំទី៣ ជើង​ទី១ ដោយ​ប៉ះ​ម្ចាស់​ផ្ទះ Częstochowa នៅ​​​កីឡដ្ឋាន BBOSiR Stadium ក្នុង​ទីក្រុង Bielsko-BiałaRaków កាល​ពី​ពេល​ថ្មីៗ ខណៈ​អំឡុង​ពេល​ប្រកួត​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​រលុប​​លេខ​​និង​ឈ្មោះ នៅ​លើ​អាវ​សម្រាប់​សម្គាល់​កីឡាករ​នីមួយៗ។

ដោយ​កុំ​ឱ្យ​មាន​ការ​​ច្រឡំ​ដល់​ការ​សម្គាល់​កីឡាករ​នីមួយៗ ថ្នាក់​ដឹកនាំ​ក្រុម​ Rubin Kazan បាន​សម្រេច​ប្រើ​ហ្វឺត គូ​ពី​លើ​អាវ​ កីឡាករ​ដែល​រលុប​លេខ​​និង​ឈ្មោះ អស់ ដើម្បី​ចំណាំ។ ហេតុការណ៍​នេះ​មាន​ការ​បង្អាប់​ជា​ខ្លាំង​ដល់​​​ក្រុមហ៊ុន​​ផលិត​អាវ​ឱ្យ​ក្រុម​បាល់ទាត់​មួយ​នេះ។ អាវ​របស់​ក្រុម​រុស្ស៊ី មួយ​នេះ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​សម្លៀកបំពាក់​របស់​អាល្លឺម៉ង់ Jako សម្រាប់​រដូវកាល​ឆ្នាំ​២០២១-២០២២។

Telegram-Troryorng
Share.