ការ​ចាក​ចេញ​ទៅ​កាន់​ទី​កន្លែង​មួយ​ដ៏​សែន​ឆ្ងាយ​គ្មាន​ថ្ងៃ​វិល​ត្រលប់​របស់​ព្រឹទ្ធចារ្យ​ ហ៊ុយ ពុធ គឺ​ជា​ការ​បាត់​បង់​នូវ​ធនធាន​ផ្នែក​សិល្បៈ​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​វិស៍័យ​សិល្បៈ​កម្ពុជា​ ព្រោះ​លោក​ព្រឹទ្ធាចារ្យ​ធ្លាប់​មាន​ស្នាដៃ​ដឹកនាំ​បទ​ចម្រៀង​ល្បីល្បាញ​ជា​ច្រើន​ តែ​មាន​មនុស្ស​តិចតួច​ណាស់​បាន​ដឹង​ពី​ស្នាដៃ​របស់​លោក​។

យោង​តាម​ការ​បង្ហោះ​រំលឹក​ស្នាដៃ​ដ៏​ល្អឯក​របស់​លោក​ព្រឹទ្ធាចារ្យ​តាម​រយៈ​Page និង YouTube ផលិតកម្ម​ហង្សមាស​សារព័ត៌មាន​ត្រយង​សូម​លើក​យក​បទ​ចម្រៀង​ចំនួន​៥​ ដែល​ជាស្នាដៃ​ដឹកនាំ​ដោយ​លោក​ព្រឹទ្ធាចារ្យ​ ហ៊ុុយ ពុធ មក​បង្ហាញ​ជូន​ដូច​តទៅ​៖

១. ព្រួយនឹកម្ចាស់ស្នេហ៍ (ច្រៀងដោយ​លោក ណុប បាយ៉ារិទ្ធិ)

២.បើ​ជា​គូ ​(ច្រៀង​ដោយ​អ្នក​នាង សុគន្ធ​ និសា)

៣.នឹក​ពៅ​នៅ​កន្លែង​ចាស់​ (ច្រៀង​ដោយ​លោក ឆន សុវណ្ណរាជ)

៤.មនុស្ស​ដូច​បង​ (ច្រៀង​ដោយ​អ្នក​នាង​ ពេជ្រ សោភា)

៥.យំឱ្យ​ធ្លាយ​ទ្រូង​ និង​ បើក​សៀវភៅ​ឃើញ​ស្នេហ៍ (ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ)

នេះ​គ្រាន់​តែស្នាដៃ​ដឹកនាំ​​បទ​ចម្រៀង​ល្បី​ៗ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​សារព័ត៌មាន​ត្រយងសូម​​លើក​យក​មក​បង្ហាញ​និង​រំលឹក​ពី​សមិទ្ធផល​ស្នាដៃ​របស់​ដឹកនាំ​របស់​លោក​ព្រឹទ្ធចារ្យ​ ហ៊ុយ ធុធ ​ជូន​ប្រិយមិត្ត​អ្នក​ទស្សនា​ ព្រោះ​ស្នាដៃ​របស់​លោក​​មិនមែន​មាន​ត្រឹម​តែ​ប៉ុណ្ណេះ​នោះ​ទេ​ នៅ​មាន​ច្រើន​​ទៀត​​៕

Telegram-Troryorng
Share.