«Cambodia Day» គឺ​ពាក្យ​ដែល​​គេ​ប្រើ​នៅ​ក្នុង​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ Shimizu S-Pulse នឹង​បើក​ទ្វា​កីឡដ្ឋាន​ IAI Stadium Nihondaira ក្នុង​ទីក្រុងShizuoka របស់​ខ្លួនYokohama FC នៅ​វេលា​ម៉ោង​៤ល្ងាច​ថ្ងៃ​ចន្ទ ទី៩ ខែ​សីហា ឆ្នាំ​២០២១ ប្រចាំ​សប្ដាហ៍​ទី​២៣ នៃ​ពានរង្វាន់​លីគ​កំពូល​​ជប៉ុន (J1-League)។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មីៗ​បញ្ជាក់​ថា ឯកឧត្តម​ឯកអគ្គរាជ​ទូត​បាន​ទទួល​ប្រធាន​ក្រុមហ៊ុន Taica Corporation ដែល​បាន​ឧបត្ថម្ភ​ដាក់ Logo “Cambodia-Kingdom of Wonder” នៅ​លើ​ឯកសណ្ឋាន​កីឡា​របស់​ក្រុម​បាល់ទាត់ Shimizu S-Pulse។ ខាង​ក្រុមហ៊ុន​សម្រេច​ដាក់​ឈ្មោះ​ការ​ប្រកួត​ថា«Cambodia Day» នៅ​ថ្ងៃ​ទី​៩ ខែ​សីហា នេះ។

ក្រុម Shimizu S-Pulse កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​ទី​១៤ ក្នុង​ចំណោម​សមាជិក​សរុប​ទាំង​២០​ក្រុម ក្រោយ​ប្រកួត​២២​លើក​មក​នេះ​ឈ្នះ​បាន​៥លើក ស្មើ​គ្នា​៨លើក និង​ចាញ់​៩លើក។ ចំណែក​ក្រុម​Yokohama FC កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ២​បណ្តោះអាសន្ន ក្រោយ​ប្រកួត​បាន​២១​លើក​ឈ្នះ​បាន​១៥​លើក ស្មើ​គ្នា​៤លើក និង​ចាញ់​២លើក មាន​៤៩ពិន្ទុ៕

Telegram-Troryorng
Share.