ក្រោយ​ផេក​ផ្លូវ​ការ​របស់​ទូរទស្សន៍​ហង្សមាស​មាន​ឈ្មោះ​ថា​ «Hangmeas Khmer Drama» បាន​ធ្វើ​ការ​ផុស​ផ្សព្វផ្សាយ​​កាល​បរិច្ឆេទ​ផ្លូវ​ការ​ភាពយន្ត​ភាគ​ខ្មែរ​ថ្មី​មួយ​គឺ​រឿង «អាពាហ៍ពិពាហ៍​ចៃដន្យ​» តារា​សម្ដែង​ឯក​ប្រុស​ស្រី​គឺ​លោក​ នីកូ និង​អ្នក​នាង​ ពេជ្រ​ សូលីកា បាន​ចូលរួម​​ប្រូម៉ូត​រឿង​ដែល​ខ្លួន​សម្ដែង​នេះ​យ៉ាង​ខ្លាំង​មិន​ចាញ់​គ្នា​ប៉ុន្មាន​នោះ​ទេ​

ភាព​យន្ត​ភាគ​ខ្មែរ​រឿង«​អាពាហ៍​ពិពាហ៍​ចៃដន្យ»​ ដែល​ផលិត​និង​បញ្ចាំង​​នៅ​លើ​កញ្ចក់​​ទូរទស្សន៍​ហង្សមាស​ នឹង​ចាក់​ផ្សាយ​​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​ ២០២១ វេលា​ម៉ោង​៨​ ទៅ​៩​យប់​ ហើយ​មាន​បញ្ចាំង​ជូន​ទស្សនា​រៀងរាល់​ថ្ងៃ​ចន្ទ អង្គារ និង​ពុធ​។

នៅ​ពេល​ទទួល​បាន​ដំណឹង​ផ្លូវការ​នេះ​ មិន​ត្រឹម​តែ​ហ្វេន​ដែល​អន្ទះសារ​ចង់​ដឹង​ចង់​ឃើញ​រឿង​ភាគ​នេះ​នោះ​ទេ​​សូម្បី​តែ​លោក​ នីកូ និង​អ្នក​នាង​ សូលីកា ដែល​កន្លង​មក​រមែង​តែងតែ​ Share បន្ត​ដំណឹង​ផ្សេង​ៗ​ដែល​ផ្សព្វផ្សាយ​ដោយ​ផេក​របស់​ទូរទស្សន៍​ហង្សមាស​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ព្រម​ទាំង​ជាមួយ​នឹង​សំណេរ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចង់​ឱ្យ​រឿង​ដែល​ខ្លួន​សម្ដែង​ឆាប់​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ការ​ទន្ទឹង​រង់ចាំ​បាន​មក​ដល់​ទី​បញ្ចប់​រឿង​ភាគ​ខ្មែរ​នេះ​​បាន​​កំណត់​ថ្ងៃ​បញ្ចាំង​យ៉ាង​ជាក់លាក់​ស្រប​តាម​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​ ងាក​មក​តួ​ឯក​ប្រុស​ស្រី​គឺ​លោក​ នីកូ និង​អ្នក​នាង​ ពេជ្រ សូលីកា ឯណោះ​វិញ​ក៏​បាន​ចូល​រួម​ធ្វើ​ការ​ចែក​រំលែក​ Share ហើយ​ Share ទៀត​ ពី​ដំណឹង​នេះ ​ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ប្រូម៉ូត​ឱ្យ​រឿង​ «អាពាហ៍ពិពាហ៍​ចៃដន្យ» ​ដែល​ខ្លួន​សម្ដែង​ជា​តួ​ឯក​ប្រុស​ស្រី​​​ មាន​អ្នក​ទស្សនា​ច្រើន​ពេល​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​។

គួរ​ដឹង​ថា​រឿង​​នេះ​ គឺជា​រឿង​ដែល​មាន​សញ្ជាតិ​ដើមចិន​​តៃ​វ៉ាន់​ មាន​ចំណង​ជើង​ជា​ភាសាអង់គ្លេស​ថា​ «Fate To Love You» ផលិត​ដំបូង​កាល​ពី​ឹឆ្នាំ២០០៨​ ហើយ​ក្រោយ​មក​មាន​ប្រទេស​កូរ៉េ​ ន​ិង ប្រទេស​​ថៃ​បាន​ទិញ​យក​ទៅ​ផលិត​យក​លំនាំ​តាម​រឿង​មួយ​នេះ​ និង​ចុង​ក្រោយ​គឺ​កម្ពុជា​បាន​ទិញសិទ្ធិ​បញ្ញា​ផលិត​ដោយ​ប្រើ​ចំណង​ជើង​ជា​ភាសា​ខ្មែរ​ថា​ «អាពាហ៍ពិពាហ៍​ចៃដន្យ​»៕

Telegram-Troryorng
Share.