ឯកឧត្តម អ៊ឹង រចនា ទាត់​បាល់​បើក​ពិធីប្រកួត

«Cambodia Day» គឺ​ពាក្យ​ដែល​​គេ​ប្រើ​នៅ​ក្នុង​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ Shimizu S-Pulse នឹង​បើក​ទ្វា​កីឡដ្ឋាន​ IAI Stadium Nihondaira ក្នុង​ទីក្រុងShizuoka របស់​ខ្លួនYokohama FC នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី៩ ខែ​សីហា ឆ្នាំ​២០២១ ថ្មីៗ​នេះ ប្រចាំ​សប្ដាហ៍​ទី​២៣ នៃ​ពានរង្វាន់​លីគ​កំពូល​​ជប៉ុន (J1-League)។ ជា​លទ្ធផល​ក្រុម​ទាំង​២​ស្មើ​គ្នា ២ទល់២។

ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព ប្រចាំ​ប្រទេស​ជប៉ុន បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​​ស្ថានទូត​បញ្ជាក់​ថា​ថ្ងៃ​ទី៩​ខែសីហាឆ្នាំ ២០២១ គឺ​ជា​ថ្ងៃ​ដ៏​វិសេស វិសាល នៃ​ការ​អនុវត្ត​នយោបាយ​ការ​ទូត​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ក្រុម​ហ៊ុនតៃកា (TAICA) ដែល​មាន​អាជីវកម្ម​នៅ​កម្ពុជា ជា​អ្នក​ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់ទាត់​រវាង​ក្រុម S-Pulse និង Yokohama នៃលីគកំពូលជប៉ុន (Japan League) ដោយ​ប្រសិទ្ធិនាម​ការ​ប្រកួតថា​ជា ទិវាកម្ពុជា Cambodia Day។

ក្រុម​ការងារស្ថានទូតកម្ពុជា បានចូលរួមពិធីបើកការប្រកួត ហើយឯកឧត្ដម ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន មានកិត្តិយសទាត់​បាល់​ជា​កិច្ចចាប់​ផ្តើម​នៃ​ការ​ប្រកួត។ ឯកឧត្ដម​IMAMURA Masahiro សមាជិក សភា​និង​ជា​ប្រធានសមាគមន៍សភាជប៉ុន-កម្ពុជា ក៏​បាន​អញ្ជើញ​ក្នុង​ពិធី​នេះ​ដែរ។

ប្រភព​បញ្ជាក់​ថា​ទីលាន​បាល់ទាត់​នៅ​ខេត្ត Shizuoka ដែល​ជា​កន្លែង​ប្រកួត​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ​អំពី​កម្ពុជា ដោយ​ប្រើ​ពាក្យ​ថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder។ ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ទាក់ទាញ​ប្រជាជន​ជប៉ុន ជា​មិត្ត​អោយ​ចាប់​អារម្មណ៍ និង​ស្គាល់​កម្ពុជា អោយ​កាន់​តែ​ច្រើន​ឡើង​ ក្នុង​គោល​បំណង​ជម្រុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា៕

Telegram-Troryorng
Share.