ទស្សនាវដី្ត​របស់​អ៊ីតាលី Il Messaggero បាន​បញ្ជាក់​ថា​ប្រទេស​ខ្លួន​ចង់​ដេញ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប UEFA Euros 2028 និង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជើង​ឯក​ពិភពលោក FIFA World Cup 2030។

លោក Giovanni Malagò ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អ៊ីតាលី បញ្ជាក់​ថា​ភាគី​អ៊ីតាលី កំពុង​តែ​រៀបចំ​​ឯកសារ​ដើម្បី​ដេញ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ធំៗ​ទាំង​២​នេះ​ជាប់ៗគ្នា ក្រោយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​បង្ហាញ​សមទ្ធិផល​ដ៏​ល្អ​ក្នុង​ការ​ប្រកួត UEFA Euros កាល​ពី​ពេល​ថ្មីៗ។

អត្ថបទពាក់ព័ន្ធ៖លោក​តា​វ័យ​១០១​ឆ្នាំ​បាន​ឃើញ​ អ៊ីតាលី ឈ្នះ​ពាន World Cup និង EURO គ្រប់​សម័យកាល

ម្ចាស់​ជើង​ឯក​អ៊ីតាលី ទទួល​បាន​ឱកាស​រៀបចំ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា UEFA Euros ឆ្នាំ​២០២០ កាល​ពី​ពេល​ថ្មីៗ នៅ​កីឡដ្ឋាន Stadio Olimpico ក្នុង​ទីក្រុង Rome ព្រម​ទាំង​ការ​ប្រកួត​មួយ​ចំនួន អំឡុង​ពេល​ដែល​ទ្វីប​អឺរ៉ុប ទាំង​មូល​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រោះ​តែ​មាន​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

អត្ថបទពាក់ព័ន្ធ៖សហព័ន្ធ​បាល់ទាត់​ទ្វីប​អាហ្វ្រិក គាំទ្រ​គំនិត​ប្រកួត World Cup ​២ឆ្នាំ​ម្តង ព្រោះ​ចំណេញ​ខ្លាំង

ការ​ប្រកួត​​កីឡា​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប ​រៀបចំ​រាល់​៤ឆ្នាំ​ម្តង ខណៈ​ឆ្នាំ​​២០២៤ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​នៅ​ឆ្នាំ​២០២៨ នៅ​មិន​ទាន់​​កំណត់​ប្រទេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ទេ។ ដោយ​ការ​ប្រកួត​ជើង​ឯក​ពិភពលោក​ក៏​ធ្វើ​រាល់​៤ឆ្នាំ​ម្ដង​ដែរ ដោយ​ឆ្នាំ​២០២២ ខាង​មុខ​ធ្វើ​នៅ​ប្រទេស​កាតារ ហើយ​​ឆ្នាំ​២០២៦ មាន​កាណាដា ម៉ិចស៊ីកូ និង​អាមេរិក ជា​សហ​ម្ចាស់​ផ្ទះ ខណៈ​ឆ្នាំ​២០៣០ នៅ​មិន​ទាន់​បោះ​ឆ្នោត​សម្រេច​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖អាជ្ញាកណ្ដាលវគ្គ​ផ្ដាច់ព្រ័ត្រ UEFA EURO រវាង​អង់គ្លេស​និង​អ៊ីតាលី ប្រកាស​ចូល​និវត្តន៍

អ៊ីតាលី ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ជើងឯក​ទ្វីប​អឺរ៉ុប ចំនួន​២លើក គឺ​នៅ​ឆ្នាំ​១៩៦៨ និង​ឆ្នាំ​​១៩៨០ ហើយ​ធ្លាប់​ឈ្នះ​ជើង​ឯក​២លើក​ដែរ​នៅ​ឆ្នាំ​១៩៦៨ និង​ឆ្នាំ​២០២០ ខណៈ​ពានរង្វាន់​ជើង​ឯក​ពិភពលោក ធ្លាប់​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​២លើក​ដែរ​គឺនៅ​ឆ្នាំ​១៩៣៤ និង​ឆ្នាំ​​១៩៩០ ព្រម​ទាំង​ធ្លាប់​ឈ្នះ​ជើង​ឯក​ដល់​ទៅ​៤លើក​គឺ​នៅ​ឆ្នាំ​១៩៣៤,១៩៣៨,១៩៨២ និង​ឆ្នាំ​២០០៦៕

Telegram-Troryorng
Share.