សម្រាប់​អ្នក​ពេញ​និយម​រឿង​ភាគ​ចិន​ ប្រាកដ​ជា​ដឹង​ហើយ​ថា​រឿង​ (You Are My Glory) ភាពយន្ត​ភាគ​ដែល​សម្ដែង​ដោយ​តារា​ល្បី​និង​កំពុង​ពេញ​និយម​ពីរ​ដួង​របស់​ប្រទេស​​ចិន​គឺ​ Dilraba និង Yang Yang កំពុង​តែ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​ ខណៈ​ដែល​អ្នក​គាំទ្រ​នៅ​ប្រទេស​ផ្សេងៗទៀត​ ដូច​ជា​កម្ពុជា​ជា​ដើម​នោះ​អាច​ទស្សនា​តាម​វែបសាយ (Dramacool, Kissasian) ឬ​ Cut Scene នៅ​លើ​ YouTube របស់​ WETV។

សូម​ចុច​អាន​ មកដឹង​៥​ចំណុច​នេះ​សិន​មុន​​​​សម្រេច​ចិត្ត​ទស្សនា​រឿង​ភាគ​ដំបូង​​ Dilraba ​សម្ដែង​គូ​​ Yang Yang !

រឿង​ភាគ​ You Are My Glory ដែល​កំពុង​តែ​បញ្ចាំង​បាន​ពាក់​កណ្ដាល​ហើយ​នោះ​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អៀន​ផង​រំភើប​ផង​ក្រោយ​តួ​អង្គ​ទាំង​ពីរ​បាន​បើក​ចិត្ត​ឱ្យ​គ្នា​រវាង​ Yu Tu (Yang Yang) វិស្វករ​កំលោះ​រូប​សង្ហា​ និង Qiao Jing Jing (Dilraba) តារា​ស្រី​ល្បី​​ប្រចាំ​ប្រទេស​ចិន​ ក្រោយ​ឆ្លង​កាត់​រឿង​ហេតុ​មួយ​ចំនួន​ជាមួយ​គ្នា និង​ស្ដាប់​តាម​​សំឡេង​បេះដូង​របស់​ខ្លួន​ ទើប​ចាប់​ផ្ដើម​សាង​សម្ព័ន្ធភាព​ដែល​ធ្លាប់​មើល​រំលង​នា​ពេល​កន្លងមក​ជា​​ថ្មី​ម្ដង​ទៀត​។​

មកដល់​ពេល​វេលា​ដ៏​ផ្អែម​ល្ហែម​ដែល​អ្នក​គាំទ្រ​បាន​ទន្ទឹង​រង់ចាំហើយ ព្រោះ​តារា​សម្ដែង​ស្រស់​ស្អាត​ និង​ ស្រស់​សង្ហា​ទាំង​ពីរ​សម្ដែង​បាន​យ៉ាង​ស៊ី​ចង្វាក់​ ធ្វើ​ឱ្យ​ឆាក​ផ្អែមល្ហែម​ដែល​ដក​ស្រង់​ចេញ​ពី​ប្រលោមលោក​ដើម​របស់​ Go Man បាន​យ៉ាង​ធម្មជាតិ​ប្រៀប​ដូច​ជា​គូ​ស្នេហ៍​ពិត​ៗ​ រហូត​អ្នក​គាំទ្រ​ចូលតួ​តាម​គ្រប់​គ្នា​ ជា​ពិសេសឈុត​ឆាក​ថើប​ជញ្ជក់​មាត់​របស់​តារា​សម្ដែង​ឯក​ទាំង​ពីរ​អាច​និយាយ​ថា​ឆាក​ហូត​វិញ្ញាណ​ផ្ដាច់​ខ្យល់​ដង្ហើម​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​​ជា​នារី​អៀន​ព្រោះ​គិត​ថា​ខ្លួន​ឯង​ជា​តួ​ឯក​ស្រី​។​ ​

សូម​ចុច​អា​ន​ ហាម​អ្នក​ខ្សោយ​បេះដូង​មើល​៖ ឈុត​ថើប​​ពី​រឿង​ភាគ​​កូរ៉េ​​ចំនួន​ ​៥​ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ឈុត​ថើប​រំជួល​អារម្មណ៍!

ឆាក​ថើប​ដ៏​សែន​រ៉ូមែនទិច​រវាង​ Yu Tu និង​ Qiao Jing Jing ដែល​មាន​រយៈ​ពេល​៩០​វិនាទី​ ដក​ស្រង​់​ចេញ​ពី​រឿង​ភាគ​ «You Are My Glory» ដើម្បី​បំពេញ​ចិត្ត​អ្នក​ទស្សនា​ដែល​ចង់​ទស្សនា​ម្ដង​ទៀត ​និង​សម្រាប់​អ្នក​ដែល​មិន​ទាន់​​ទស្សនា​អាច​ទស្សនា​​ឈុត​ឆាក​​នេះ​បាន​យ៉ាង​ជក់​ចិត្ត​។

ទស្សនា​វីដេអូ​ថើប​ជញ្ជក់​មាត់​ដ៏​សែន​រ៉ូមែនទិច​រវាង​ Yang Yang និង​ Dilraba ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.