ក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា យកឈ្នះក្រុមម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៧-៤ ក្នុង វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតជើងឯកបាល់បោះរទេះជើងឯក​តំបន់​អា​ស៊ី-អូសេអានី (Bangkok 3×3 Wheelchair Basketball AOZ Cup) និង​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ា​ឡាំពិក ឆ្នាំ២០២៤។

ដូច​នេះ ការ​ប្រកួត​នៅ​វគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់បោះរទេះនារីកម្ពុជា ត្រូវជួបក្រុមចិន នៅថ្ងៃទី១២ ខែមករានេះ នៅទីក្រុងបាងកក ប្រទេសថៃ ។ ក្នុងព្រឹត្តិការណ៍​នេះ ក្រុមកីឡាការនី​បាល់​បោះ​រទេះ​ជនពិការ​កម្ពុជា បាន​យក​ឈ្នះ​ ៥ប្រកួត​ជាប់​គ្នា។

ប្រកួតទី១៖ កម្ពុជា ១០-៣ អូស្រ្តាលី
ប្រកួតទី២៖ កម្ពុជា ១៤-០ ឥណ្ឌា
ប្រកួតទី៣៖ កម្ពុជា ៩-២ ថៃ
ប្រកួតទី៤៖ កម្ពុជា ១៤-៤ ឡាវ
ប្រកួតទី៥៖ កម្ពុជា ៧-៤ ថៃ

ព្រឹត្តិការ​ណ៍ ប្រកួតជើងឯកបាល់បោះរទេះជើងឯក​តំបន់​អា​ស៊ី-អូសេអានី (Bangkok 3×3 Wheelchair Basketball AOZ Cup) និង​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ា​ឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) ធ្វើឡើង​នៅទីក្រុងបាងកក​ ប្រទេសថៃ​ ចាប់​ដំណើរ​ការ​ពី​ថ្ងៃទី៩​ ដល់ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៤​។
 
ចំពោះ​ក្រុម​​ទទួលជើង​ឯក ​នឹង​ទទួល​បាន​កៅអី​ទៅ​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ (Paris 2024 Paralympics Games) នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។ ខណ:ក្រុម​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ ៣ នឹង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ជើង​ឯក 2024 IWBF Women’s Repechage នៅ​ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន៕

Share.