ការដែលតារាចម្រៀងវ័យក្មេង វណ្ណដា ត្រូវបានសារព័ត៌មានថៃពិសេសសារព័ត៌មានដែលផ្សាយយ៉ាងទូលំទូលាយលើកញ្ចក់ទូរទស្សន៍ទៀតនោះគឺជាប្រវត្តិសាស្ត្រថ្មីមួយដែលយើងគ្រប់គ្នាជាជនជាតិត្រូវតែចូលរួមអបអរ។

បទចម្រៀង Time To Rise បានធ្វើឲ្យតារាចម្រៀង Hip Hop ល្បីរបស់ប្រទេសថៃលោក FHero បានចូលមកខមមិននៅក្នុងឃ្លីបវីដេអូនបទចម្រៀង Time To Rise ដោយភាសាអង់គ្លេសដែលប្រែជាខេមរ:ភាសាមានន័យថា “សូមគោរព”

នៅក្នុងដំណាក់កាលដ៏ផុយស្រួយដែលកម្ពុជាពិសេសអ្នកក្រុងភ្នំពេញនិងអ្នកតាខ្មៅត្រូវបានបិទខ្ទប់ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ក្ដី តែក៏នៅមានព័ត៌មានរីករាយដែលធ្វើឲ្យយើងគ្រប់គ្នាបានរំភើបនិងរីករាយដែលតារាចម្រៀងវ័យក្មេង Rapper វណ្ណដា បាននាំយកសិល្ប:វប្បធម៌ពិសេសចម្រៀងចាប៉ី និង ព្រឹទ្ធាចារ្យគង់ ណៃ ផ្សព្វផ្សាយក្នុងបទថ្មី “Time To Rise” ដោយសារតែភាពល្បីល្បាញ (Viral) ខ្លាំងលើ YouTube ទើបស្ថានីយ៍ទូរទស្សន៍ ThaiPBS បានធ្វើការផ្សព្វផ្សាយពីបទចម្រៀងនេះនៅម៉ោងផ្សាយព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែមេសា ម្សិលមិញនេះ។

បទ Time To Rise មិនត្រឹមតែល្បីល្បាញនៅប្រទេសថៃប៉ុណ្ណោះទេ តែបទនេះមានការល្បីល្បាញយ៉ាងខ្លាំងលើបណ្ដាញសង្គម ពិសេសលើ Youtube ដែលជា Platform ផ្ទុកវីដេអូដ៏ធំរហូតមានអ្នក React ជាច្រើនប្រទេសបាននាំគ្នាធ្វើការ Reaction បទរបស់វណ្ណដាខាងលើ មានដូចជា៖ ថៃ ឡាវ កូរ៉េ វៀតណាម អាមេរិក អង់គ្លេស រុស្សី តួគី ។ល។

គួរដឹងថាបទ Time To Rise ដែលជាបទចម្រៀងវណ្ណដា Featuring ជាមួយព្រឹទ្ធាចារ្យ គង់ ណៃ គឺជាបទដំបូងដែលរកបានចំនួនទស្សនា (Views) ១លានដង ក្នុងរយ:ពេល ២៤ម៉ោង

Telegram-Troryorng
Share.