ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីអំពីការរកឃើញអ្នកជំងឺអុតស្វា១ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកកើតជំងឺអុតស្វាកើនឡើងដល់៤ករណី។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអុតស្វាដែលបានរកឃើញចំនួន ៤ករណី។

គួរំលឹកផងដែរថា​ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការរកឃើញករណីជំងឺអុតស្វា ចំនួន២ករណីបន្ថែម ដែលកាលនោះសរុបមានចំនួន៣ករណី បន្ទាប់ពីទទួលបានលទ្ធិផលវិជ្ជមានវិរុសអ៊ុតស្វា ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ នឹងបានដាក់អ្នកជំងឺឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុង មន្ទីពេទ្យយ៉ាងត្រឹមត្រូវដូចគ្នា។  

រូបភាពដំណាងជំងឺងុតស្វា

អាស្រ័យហេតុនេះ សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី បង្ការនូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖

អត្ថបទ៖ សង្គម

Share.