បន្ទាប់​ពី​ Kris Wu អតីត​សមាជិក​ EXO ក្លាយ​ជា​ជន​សង្ស័យ​រឿង​ក្ដី​រំលោភ​និង​បោក​បញ្ឆោត​​ក្មេង​ស្រី​​អនីតិជន​ជាង​ ៣០ ​នាក់​និង​ប្រើប្រាស់​គ្រឿង​ញៀន​ ប្រជាជនចិន​​មាន​ក្ដី​រីករាយ​ព្រោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ពួក​តារា​ល្បី មាន​កេរ្តិ៍​ឈ្មោះ មាន​ទ្រព្យ​ មាន​អ្នក​ឈរ​ពី​ក្រោយ​ខ្នង​មិន​អាច​អង្គុយ​លើ​ច្បាប់​និង​យុត្តិធម៌បាន​ជា​បន្ត​ទៀត​ ដូច្នេះ​ទើប​​ទាមទារឱ្យ​មាន​ការ​ស៊ើបសួរ​រឿង​ក្ដី​តារា​ស្រី​ Ren Jiao ដែល​ធ្លាក់​អគារ​ស្លាប់​យ៉ាង​អាថ៌​កំបាំង​ព្រោះ​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​នឹង​ Yang Xuwen ឬ William Yang តួ​ គួក​ជីង​ ពីភាព​យន្ត​ ទេពឥន្ទ្រី​សេនា​ក្លាហានឆ្នាំ​២០១៧។

សព​របស់​ Ren Jiao ត្រូវ​បាន​គេ​រក​ឃើញថា​បាន​ស្លាប់​ក្នុង​សភាព​អាក្រាត​កាយ​ បរិវេណ​អគារ​សណ្ឋាគារ​ នៅ​ក្រុង​ស៊ូចូវ តា​ម​សភាព​អាច​ធ្លាក់​ពី​លើ​អគារ​សណ្ឋាគារ​ ដោយ​សារ​តែ​មូលហេតុ​លេង​ថ្នាំ​ហួស​កម្រិត​ ឬ​ស្ថិត​ក្នុង​អាការៈ​ Depression រហូត​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​។ ប៉ុន្តែរូប​ភាព​​វីដេអូ​មុន​ស្លាប់​របស់​តារា​ស្រី​រូប​នេះ​ដែល​ត្រូវ​បាន​ថត​បាន​បង្ហាញ​ថា​កញ្ញា​​នៅ​ជាមួយ​នឹង​តារា​ប្រុស​​ Yang Xuwen មុន​នឹង​តារា​រូប​នេះ​ជូន​ទៅ​កាន់​សណ្ឋាគារ​នៅ​ក្នុង​រាត្រី​ស្លាប់បាត់​បង់​ជីវិត​នោះ​។

ទោះ​ជា​ Yang Xuwen តារា​សម្ដែង​វ័យ​២៧​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ទៅ​សាកសួរ​ប៉ុន្តែ​ព្រោះ​គ្មាន​ភស្ដុតាង​គ្រប់​គ្រាន់​ និង​រក​មិន​ឃើញ​មូលហេតុ​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​តារាស្រី​រូប​នេះ​ទើប​រឿង​នេះ​ត្រូវ​បិទ​ចោល​ជា​បណ្ដោះ​អាសន្ន​​បន្សល់​ត្រឹម​តែ​ការ​សង្ស័យ​រាប់​ពាន់​ជំពូក​សម្រាប់​មហាជន​។​

ការ​ចាប់បញ្ជូនចូល​ពន្ធនាគារ​​​បុគ្គល​ល្បី​ និង​ មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​សិល្បៈ​ចិន​ Kris Wu​ ពាក់ព័ន្ធ​​រឿង​ក្ដី​រំលោភ​ នឹង​ធ្វើ​ឱ្យ​រឿង​ក្ដី​អយុត្តិធម៌​មួយ​ចំនួន​​ដែល​កើត​មាន​ក្នុង​សង្គម​ចិន​ ​បង្ក​ឡើង​ដោយ​បុគ្គល​មាន​ឥទ្ធិពល​និង​អំនាច ​នឹង​​មិន​ត្រូវ​បាន​បិទ​ចោល​ បន្សល់​ទុក​ឱ្យ​ជន​រងគ្រោះ​ត្រូវទ្រាំ​ឱប​ទុក្ខ​ជា​បន្ត​ទៀត។

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng
Share.