តារា​សម្ដែង​និង​ជា​ពិធីករកម្មវិធី​ 3Fun អ្នក​នាង​គង់ ​ចាន់​ស្រីមុំ​ ​កាល​ពី​ម្សិល​មិញ​នេះ​បាន​បង្ហោះ​វីដេអូ​កំប្លែង​នៅ​ក្នុង​ Facebook របស់​ខ្លួន​ដែល​​វីដេអូ​ខ្លី​នោះ​មិន​ត្រឹម​តែ​ជា​វីដេអូ​ដែល​ផ្ដល់​សំណើចសម្រាប់អ្នកទស្សនា​នោះ​ទេ​តែ​បាន​លាយ​បង្កប់​នូវ​ការ​អប់​រំ​ដ៏​ល្អ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​បច្ចុប្បន្នរបស់​ប្រទេសកម្ពុជាយើង​ផង​ដែរ​។

នៅ​ក្នុង​វីដេអូ​កំប្លែង​រឿង​ Cinderella II នៅ​ខាង​មុខ​ក្បាល​ឃ្លីប​ត្រង់​ឈុត​ល្បី​ពេល​ដែល​ Cinderella ប្រែកាយ​មក​ជា​មនុស្ស​ធម្មតា​វិញ​ហើយ​ត្រូវ​ប្រញាប់​ទៅ​ផ្ទះ​ឱ្យ​បាន​មុន​ម៉ោង​១២​ សាច់​រឿង​បាន​ប្រែ​ជា​ចូលផ្ទះ​ឱ្យ​បាន​មុន​ម៉ោង​ ៨​យប់​វិញ ​ដើម្បី​ឱ្យ​ត្រូវ​នឹង​បំរាម​គោចរ​ដែល​កំពុង​តែ​បាន​អនុវត្តដើម្បី​ទប់​ស្កាត់​ការ​ចម្លង​រីករាលដាលជំងឺកូវីដ​-១៩​។​

នៅ​ក្នុង​នោះ​ក្រៅ​ពី​អ្នក​នាង​គង់​ចាន់​ស្រីមុំ​ដែល​ដើរ​តួ​ជា​នាង​ ស៊ិនដឺរ៉េឡា​ ស្វាមី​អ្នក​នាង​លោក​ គឹម​ សីហា ​ដែល​ដើរ​តួ​ជា​ព្រះអង្គម្ចាស់​ក៏​មាន​ក្រុម​តារា​កំប្លែង​ជា​ច្រើន​រូប​បាន​ចូលរួម​កំប្លែង​ដើម្បី​នាំ​មក​ជូន​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​អ្នក​គាំទ្រ​ផង​ដែរ​៕

Share.