ថ្មីៗ​នេះ​ នៅ​ក្នុង​ចំណោម​​អ្នក​គាំទ្រ​ជនជាតិ​​កូរ៉េ​ បាន​សម្ដែង​នូវ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅពេល​បាន​ឃើញ​រូប​រាង​ពិត​របស់​ Streamer Live Online កំពុង​ពេញ​និយម​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ព្រោះ​ខុស​ពី​ការ​រំពឹង​ទុក​​​និង​​ការ​​ស្រមៃ​របស់​អ្នក​គាំទ្រ​។

អ្នក​ Streamer ឬ​តារា​អនឡាញ​ដ៏​ល្បី​មួយ​រូប​របស់​ Afreeca TV ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​ថា​ BJ Tomato បាន​បង្ហាញ​វត្តមាន​ជា​ពិធីករ​កិត្តិយស​ក្នុង​កម្មវិធី​របស់​ស្ថានីយ​ទូរទស្សន៍​​មួយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ដោយ​នៅ​ក្នុង​កម្មវិធី​នោះ​មហាជន​បាន​ឃើញ​រូបរាង​ពិត​ៗ​របស់​ BJ Tomato ព្រោះ​កញ្ញា​ត្រូវ​បាន​កាំមេរ៉ា​របស់​ស្ថានីយ​ទូរទស្សន៍​ជា​អ្នក​ថត​ផ្ដិត​យក​រូបភាព​ មិនមែន​កាំមេរ៉ា​ Web នៅ​ផ្ទះ​របស់​កញ្ញា​ដូច​រាល់​ដង​នោះ​ទេ​។

នៅ​ក្នុង​ពេល​កំពុង​តែ​ Live ផ្ទាល់​នោះ​មាន​អ្នក​ចូល​មក​និយាយ​គ្នា​តាម​រយៈ​ Comment ពី​រូប​រាង​របស់​កញ្ញា​នៅ​ត្រង់​ប្រអប់​ជជែក​ពិភាក្សា​។ ក្រោយ​ឃើញការ​លើក​ឡើង​របស់​មហាជនដែល​បាន​លើក​ឡើង​ថា​ «យក​ BJ Tomato ឱ្យ​ខ្ញុំ​វិញ​» ពេល​នោះ​​ Tomato បាន​ឆ្លើយ​តប​ថា​ «ខ្ញុំ​គឺ​ជា​ BJ Tomato តើ​​មុខ​ខ្ញុំ​ពិត​ជា​មើល​ទៅ​ធំណាស់​មែនទេ?​ ខ្ញុំ​លាប​ Make Up ខ្លួន​ឯង​»។

ខណៈ​ដែល​មាន​អ្នក​ខ្លះ​ទៀត​បាន​ចូល​មក​សួរ​ថា​ «តើ​នាង​ជា​អ្នក​ណា​?» «ខ្ញុំ​គិត​ថា​កាល​ពី​យប់​មិញ​ប្រហែល​ជា​នាង​ផឹក​ខ្លាំង​ពេក​»។ «អ្នក​គួរ​តែ​យក​ Webcame មក​ពី​ផ្ទះ» ខណៈ​ក៏​មាន​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ដែរ​ថា​​ «នាង​មើល​ទៅ​ស្អាត​គ្រាន់​តែ​ខុស​គ្នា​ដាច់​ស្រឡះ​ពី​អ្វី​ដែល​ធ្លាប់​ឃើញ​» «Tomato មើល​ទៅ​ស្អាត​ណាស់​» និង​ «​នាង​​នៅ​តែ​ស្អាត​ដដែល​»

ក្រោយ​​រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​​រូបរាង​របស់​នាង​កាន់​តែ​ធំឡើង​ៗ​ BJ Tomato បាន​ផុស​​សំណេរ​​ដោយ​ភា្ជប់​ជា​មួយ​ «ខ្ញុំ​សុំ​ទោស​ ខ្ញុំ​មុខ​​អាក្រក់​»។

គួរ​ដឹង​ថា​ BJ Tomotao គឺ​ជា​ Streamer ជនជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ​ដែល​មាន​ការ​ពេញ​និយម​ដោយ​សារ​តែ​ការ​ Live លេង​ហ្គេម​និង​ជជែក​លេង​ជាមួយ​នឹង​អ្នក​ចូល​មក​ទស្សនា​ ជា​ពិសេស​ដោយ​សារ​តែ​​មុខ​មាត់​ស្អាត​គួប​ផ្សំ​ទៀត​នោះ​ធ្វើ​ឱ្យ​កញ្ញា​រូប​នេះ​មាន​អ្នក​គាំ​ទ្រ​ច្រើន​ជា​បុរស​៕

ខាង​ក្រោម​នេះ​ជា​រូបភាព​ពិត​ដែល​បង្កើត​ឱ្យ​មាន​រឿងរ៉ាវ​ចម្រូង​ចម្រាស​របស់​ Tomota ក្នុង​កម្មវិធី​ទូរទស្សន៍​៖​

Telegram-Troryorng
Share.