​រូប​ភាព​មួយ​សន្លឹក​របស់​តារា​សម្ដែង​ល្បី​ចិន​ Zhang Zhehan បាន​ថត​នៅ​ខាង​មុខ​​ស្ដូប​​ Yasukumi ជា​​​ទី​តំកល់​វីរៈ​ភាព​​ទាហាន​ជប៉ុន​ដែល​បាន​បាត់​បង់​​ជីវិត​ដោយ​សង្គ្រាម ​តែ​ជនជាតិ​ចិន​ចាត់​ទុក​​ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ដ៏​សែន​យង់ឃ្នង​។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​រូប​ភាព​ Zhang Zhehan ទៅ​ចូលរួម​មង្គល​ការនៅស្ដូប​​ Nogi ទី​កន្លែង​ល្បី​មួយ​ទៀត​ដែល​កសាង​ឡើង​ដើម្បី​រំលឹក​ដល់​កិត្តិស័ព្ទ​របស់​ទាហានជប៉ុន​ដែល​ជនជាតិ​ចិន​បាន​ឱ្យ​តម្លៃ​ថា​ឈ្លាន​ពាន​ជនជាតិ​ចិន​​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​។

សូមចុច​អាន​ បុក​ចាប់.​ខ្លួន​តារា​ល្បី​ចិន​កណ្ដាល​យប់​ពី​បទ​សង្ស័យ​រំលោ.ភ​ញ៉ាំ.ញី​នារី​រង.គ្រោះ​!

សារព័ត៌មាន​ចិន​បាន​ធ្វើ​ការ​រិះគន់​ចំពោះ​តារា​រូប​នេះ​ដែល​មិន​បាន​ឱ្យ​តម្លៃ​លើប្រវត្តិសាស្ត្រ​ជាតិ​និង​ភាព​ឈឺចាប់​របស់​ប្រជាជន​ចិន​ ដោយ​លើក​ឡើង​ថា​តារា​រូប​នេះ​គួរ​តែ​ទទួល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​មួយ​ដ៏​ស័ក្ដិសម​ចំពោះ​អ្វី​ដែល​គេ​បាន​មើល​រំលង​​ភាព​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ​។

សូម​ចុច​អាន​ មហាជនទាមទារសើរើរឿងក្ដីតារាស្រី Ren Jiao ធ្លាក់​ពី​លើ​អគារយ៉ាងអាថ៌កំបាំង​​ឡើង​វិញ​!

ក្រោយ​ផុស​របស់​សារព័ត៌មាន​នៅ​លើ​ Twitter-Weibo កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ ត្រឹម​ម៉ោង​១០​យប់​មាន​ក្រុមហ៊ុន​ចំនួន​២០​ដែល​ធ្លាប់​បាន​សហការ​ជាមួយ​នឹង​ Zhang Zhehan បាន​ប្រកាស​ដក​ខ្លួន​ព្រម​ទាំង​បញ្ចប់​កុងត្រា​ជាមួយ​នឹង​តារា​រូប​នេះ​។ ក្នុង​នោះ​មាន​ក្រុមហ៊ុនផលិតផល​ភេសជ្ជៈ ក្រុមហ៊ុន​ផលិតអាហារ​ ក្រុម​ហ៊ុន​គ្រឿង​អលង្ការ​ ក្រុម​ហ៊ុន​ផលិត​​ក្រណាត់​ជា​ដើម​។

ក្នុង​នោះ​សូម្បី​តែ​ភាពយន្ត​ខ្នាត​ធំ​រឿង​​និយាយ​ពី​ប៉ូលិស​ក៏​ផលិត​ករ​បាន​បញ្ជាក់​ដែរ​ថា​នឹង​ដក​តារា​សម្ដែង​វ័យ​៣០​រូប​នេះ​ចេញ​ពី​ការ​សម្ដែង​។

តារា​សម្ដែង​ប្រុស​ដ៏​ល្បី​ពី​ភាពយន្ត​ភាគ​បុរាណ​ចិន​ «Legend of Yunxi» និង «Blooms at Ruyi Pavilion» ​បាន​ចេញ​មក​ធ្វើ​ការ​សុំ​ទោស​នៅ​រសៀល​ថ្ងៃ​សុក្រទី​១៣​ ខែសីហា​ម្សិលមិញ​តាម​រយៈ​គណនី​ Weibo ដែល​មាន​ចំនួន​ Followers ចំនួន ១៨.៨លាន​ថា ​«រូបខ្ញុំ​ពិត​ជា​មាន​ភាព​ខ្មាសអៀន​ចំពោះ​ទង្វើ​ដ៏​ងងើល​របស់​ខ្លួន​ ហើយ​ខ្ញុំ​ពិត​ជា​សោកស្ដាយ​និង​សុំ​ទោស​អស់​ពី​ដួង​ចិត្ត​ចំពោះ​ទង្វើ​របស់​ខ្ញុំ​កន្លង​មក​នេះ។ ខ្ញុំ​សុំទោស​ដែល​រូប​ថត​របស់​ខ្ញុំ​បាន​ធ្វើ​ឱ្យ​បងប្អូន​​ជនជាតិ​ចិន​មាន​ការ​ឈឺ​ចាប់​​»​។

ទោះ​ជា​តារា​សម្ដែង​រូប​នេះ​បាន​ចេញ​មក​សុំ​ទោស​និង​ទទួល​ស្គាល់​កំហុស​ក្ដី​ ប៉ុន្តែ​ប្រជាជន​ចិន​ រួម​ទាំង​អតីត​អ្នក​គាំទ្រ​ការ​សម្ដែង​របស់​លោក​មួយ​ចំនួន​ មិន​បាន​ទទួល​ស្គាល់​ឬ​ទទួល​យក​ការ​សុំ​ទោស​នេះ​នោះ​ទេ​ថែម​ទាំង​លើក​ឡើង​ថា​រូប​ថត​នោះ​មិន​អាច​អត់​ឱន​ឱ្យ​បាន​នោះ​ទេ​។

Yasukuni គឺ​ជា​ស្ដូប​បង្ហាញ​និងឧទ្ទិសដល់ទាហាន​ជប៉ុន​ប្រហែល​១០០០​នាក់​ដែល​បាន​ពលី​ជីវិត​​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​ (World War II) ដោយ​ក្នុង​នោះ​មាន​ទាហាន​បាន​ចូលលុកលុយ​និង​ឈ្លានពាន​ប្រទេស​ចិន​ផង​ដែរ​ (កំឡុង១៩៣១-១៩៤៥)។

Zhang Zhehan គឺ​ជា​តារា​ល្បី​មាន​ប្រជាប្រិយ​និង​អនាគត​​វែង​ឆ្ងាយ​ព្រោះ​រឿង​ដែល​រូប​គេ​សម្ដែង​តែងតែ​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ខ្លាំង​ ដូច​ជា​​កាល​ពី​ដើម​ឆ្នាំ​២០២១​ នេះ​រឿង​ភាគ​បុរាណ​ចិន​ «World of Honor» ដែល​គេ​សម្ដែង​បាម Stream លើ​ Platform Youku មាន​ទស្សនា​ច្រើន​រាប់សិប​លាន​​ដង​៕​

ប្រភព៖ Globaltimes

Telegram-Troryorng
Share.