កាល​ពី​​នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា បាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោម​វត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅទីលានវាយកូនហ្គោល RSB ខេត្ត​បាត់ដំបង។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍ប្រកួត ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍ថា៖ ក្រោមការ​យក​ចិត្តទុក​ដាក់​ពីសំ​ណាក់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋានខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត តែងតែបានរិះរកគំនិតផ្តួចផ្តើម កៀរ​គរ​ថវិកា និងសម្ភារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា និងសកម្មភាពអប់រំកាយនានា ក្នុងគោលបំណង លើកកម្ពស់ស្មារតីស្រលាញ់វិស័យអប់រំកាយ និងកីឡា និងវិស័យទេសចរណ៍ក្នុងខេត្ត។

ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា ក៏ថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការ​ប្រកួត ដែល​បានរៀបចំការប្រកួតនេះឡើង ធ្វើឱ្យមានសកម្មភាពប្រកួតនានា ទាំងថ្នាក់ខេត្ត បណ្តុះ​បាន​ធន​ធាន​កីឡាករ កីឡាការិនី សម្រាប់ចូលរួមការប្រកួតថ្នាក់ជាតិ និងការប្រកួត​កីឡាជាតិ នាពេលខាងមុខ។

បន្ទាប់​ពី​បញ្ចប់ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា សម្រាប់​ពានរង្វាន់កិត្តិយស ទទួលបាន​រួម​មាន៖

១.ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា
២.ឯកឧត្តមសន្តិបណ្ឌិត​ សុខ​ ផល
៣.ឯកឧត្តម​ ណុប​ ណារ៉ា

ក្នុង​នោះ​សម្រាប់​ពានរង្វាន់ជ័យលាភី ទទួល​បាន​រួម​មាន៖

១.ឯកឧត្តមសន្តិបណ្ឌិត​ គៀត​ ច័ន្ទថារិទ្ធ​
២.ឯកឧត្តម​ អ៊ុក​ ឃ្នួច
៣.លោក​ ភួង​ ណាវុធ៕

Share.