ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF (ក្បាច់​របស់​កូរ៉េខាងជើង) បាន​បង្ហាញ​ស្នៀត​មេគុន Tong IL ជា​មេគុណ​ចុង​ក្រោយ​របស់ ITF នៅ​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ ដែល​ជា​ទីកន្លែង​​រៀបចំ​ពិធី​បើក-បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ឯកឧត្តម​ធ្លាប់​លើក​ឡើង​កន្លង​មក​ថា៖«ការ​បង្ហាញ​ក្បាច់​គុន​ក្នុង​អំឡុង​កូវីត​ប៉ុន្មាន​ខែ​កន្លង​មក​ មិន​មែន​ជា​ការ​អួតអាង​អ្វី​នោះ​ទេ។ តែ​ខ្ញុំ​នាំ​មុខ​ក្រុម​ជម្រើស​ជាតិ​នៃសហពន្ធ័​តេក្វាន់ដូ ITF និង​ចង់​ផ្ញើសារ​ដល់​បង​ប្អូនយើង។ តែអ្វីដែល​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​អ្នក​យក​ព័ត៌មាន​កីឡា​នៅ​ហុងកុង​បាន​ផ្ញើសារ​សម្ភាសន៍ជាមួយខ្ញុំ ដោយ​មាន​សំណួរមួយចំនួនដែលក្នុងនោះ គាត់ចង់​បាន​សារ​ពី​ខ្ញុំ​ជូន​ដល់​មិត្ត​អ្នក​អាន។ មុនផ្ញើសារឲ្យគេត្រូវនឹកដល់គ្នាយើងជាមុនសិន។ នៅក្នុងវិបត្តិកូវីត, អត្រា​អ្នក​ស្លាប់​កើន​ឡើង ស្លាប់ដោយសារកូវីត ស្លាប់ដោយសារជម្ងឺ Depression និង​ជម្ងឺផ្សេងៗ​ទៀត​ដោយ​សារ​ធុញថប់​និង​ព្រួយបារម្ភ»។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក កែវ រ៉េមី ទទួល​បាន​ខ្សែក្រវ៉ាត់​ខ្មៅ ៧​ដាន់

ប្រធាន​សហព័ន្ធ​បាន​បន្ត​ថា៖«សាររបស់ខ្ញុំគឺ: “អ្នក​ណាចូលចិត្ត​កំសាន្ត​អ្វី​ជ្រើសរើស​យក​មួយ​ឬ​ពីរ​ដើម្បី​កាត់​បន្ថយភាព​តានតឹង។ បើ​អ្នក​ហាត់​កីឡា​ត្រូវ​បន្ត​ខំហាត់ដើម្បីសុខភាពរឹងមាំ បូក​និង​វិធាន​ការ​ក្រសួង​សុខាភិបាល យើងនឹងឆ្លងផុតពីគ្រោះថ្នាក់នេះ”»៕

Telegram-Troryorng
Share.