សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសឱ្យដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ដោយផ្អែកតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ដំណើរការអនុវត្តរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប និងពីក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ រដ្ឋបាលខេត្តសៀមរាបនឹងដាក់ឱ្យដំណើការ សាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប និងពីក្រុង សៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយ ឥតគិតថ្លៃ ជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក តាមទីតាំង ចំណត និងពេលវេលា ជូនភ្ជាប់ជូនដូចជា៖

១.សម្រាប់ទីតាំង សួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប និងពេលវេលាចេញដំណើររថយន្តក្រុងដឹកជញ្ជូនសាធារណៈក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ៖

២. សម្រាប់ តំបន់អភិវឌ្ឍន៍រុនតាឯក និងពេលវេលាចេញដំណើររថយន្តក្រុងដឹកជញ្ជូនសាធារណៈ
ក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាបចាប់ពី៖



អាស្រ័យហេតុនេះ សូមសាធារណជនទូទៅ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ជ្រាប និងចូលរួមប្រើប្រាស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាបតាមកាគួរ៕

Share.