ខ្សែ​ការពារ​កណ្ដាល​ Kim Min-jae វ័យ​២៤​ឆ្នាំ​ជា​ខ្សែ​ការពារ​កណ្ដាល​ក្នុង​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង បាន​សម្រេច​ចាកចេញ​ពី​ក្លិប Beijing Guoan របស់​ចិន ទៅ​ចូលរួម​ក្រុម​​យក្ស​​ក្នុង​លីគ​កំពូល​ទួរគី (Süper Lig) Fenerbahçe ដែល​​មាន​ខ្សែ​បម្រើ​ឆ្នើម​របស់​អាល្លឺម៉ង់ Mesut Özil កំពុង​លេង​នៅ​ទីនោះ។

កីឡាករ​កូរ៉េខាងត្បូង រូប​នេះ​ទទួល​បាន​ថ្លៃ​ដោះដូរ​២លាន​​អឺរ៉ូ ក្នុង​កិច្ចសន្យា​៤ឆ្នាំ​នៅ​ទឹកដី​អឺរ៉ុប​មួយ​នេះ។ កីឡាករ Kim Min-jae ធ្លាប់​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​កូរ៉េខាងត្បូង ​K League 1ជាមួយ​ក្រុម Jeonbuk Hyundai Motors នៅ​ឆ្នាំ​​២០១៧ និង​ឆ្នាំ​២០១៨ មុន​ផ្ទេរ​ទៅ​ក្រុម Beijing Guoan ព្រម​​ទាំង​ឈ្នះ​ជើង​ឯក​រង​នៅ​ឆ្នាំ​២០១៩។

នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​វិញ​កីឡាករ​កម្ពស់​ ១.៩០​ម៉ែត្រ​រូប​នេះ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ Asian Games ឆ្នាំ​២០១៨ ឈ្នះ​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត EAFF Championship ឆ្នាំ​២០១៩ ខណៈ​រូប​គេ​ធ្លាប់​ពានរង្វាន់​​ឯកត្តជន​ដូចជា​ K League 1 Young Player of the Yearឆ្នាំ​២០១៧ ពានរង្វាន់​ K League 1 Best XI ឆ្នាំ​២០១៧,២០១៨ ពានរង្វាន់ AFC Asian Cup Team of the Tournamentឆ្នាំ​២០១៩ និង​ពានEAFF Championship Best Defenderឆ្នាំ​២០១៩៕

Telegram-Troryorng
Share.