The Wall Song ឬ ច្រៀងឆ្លងជញ្ជាំងដែលបានអញ្ជើញតារាចម្រៀងប៉ុបវ័យក្មេង Jackie ពីក្រុម Trinity ត្រូវបាមអញ្ជើញឲ្យមកច្រៀងគូជាមួយតារាចម្រៀងរៀមច្បងកញ្ញា Sani តែបែរជាត្រូវតារាកិត្តិយសផ្សេងៗមកលូកលាន់ទៅវិញ។

អ្នកបានទស្សនាកម្មវិធីខាង ក៏ដូចជាអ្នកលេងបណ្ដាញសង្គមបានបង្ហាញការមិនពេញចិត្តចំពោះកម្មវិធីដ៏ល្បី​របស់​ទូរទស្សន៍ Workpoint ដែលផ្សាយចេញនូវសកម្មភាពបង្ហាញពីការស្ទាបនិងលូកលាន់លើរាងកាយតារាកិត្តិយសបុរសៗសង្ហាៗដែលបានមកចូលរួមក្នុងកម្មវិធីជាច្រើនលើកច្រើនសារ មិនចំពោះ​តែករណីខាងលើនេះ​ សូម្បីតែតារាសម្ដែង Son Yuke ឬ តារាចម្រៀង Rap លោក Pok Mindset ជាស្វាមីតារាសម្ដែងប្រចាំប៉ុស្ដិ៍លេខ៣ថៃ អ្នកនាង Maggie ដែលទើបបានចូលរួមកម្មវិធីថ្មីៗនេះក៏មានវាសនាមិនខុសគ្នាដែរ។

ដោយភាគច្រើន អ្នកទស្សនាបានបង្ហាញការយល់ឃើញថាសកម្មភាពទាំងអស់នោះមើលទៅមិនកំប្លែងនោះទេ តែមើលទៅជាការលូកលាន់រាងកាយមិនឲ្យកិត្តិយសតារាកិត្តិយសទៅវិញ ហេតុនេះបើចង់ឲ្យអ្នកទស្សនាកំប្លែង សើច គួរតែរកវិធីណាផ្សេងក្រៅពីនេះវិញប្រសើរជាង។ ម្យ៉ាងទៀតកម្មវិធីគួរតែពិនិត្យមើលផងថាអ្នកទស្សនាថាមិនចូលចិត្តអ្វី ហើយចូលចិត្តអ្វី៕

ប្រភព៖ Thairath

Share.