អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឮដំណឹងថាតួឯកប្រុសដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ថៃ ONE 31
លោក ប៉ង ណាវ៉ាត់ ដែលកំពុងបង្ហាញវត្តមានជាតួអង្គឃុនផែន កើតជំងឺកូវីដ-១៩។

កាលពីថ្ងៃអាទិត្យទី១៨ ខែមេសា ម្សិលមិញនេះប៉ុស្តិ៍ ONE31 បានចេញសេចក្ដីរាយការណ៍ថាលោក ប៉ង ណាវ៉ាត់ តួឯកប្រុសប្រចាំប៉ុស្ដិ៍រូប​នេះកើតជំងឺកូវីដ-១៩។ លោក ប៉ង ណាវ៉ាត់ គឺជាតារាជួរមុខនិងល្បីល្បាញរបស់ព្រះរាជាណាចក្រថៃ ដែលអ្នកគាំទ្រកម្ពុជាបានស្គាល់យ៉ាងច្បាស់តាមរយ:រឿង “ប្រពន្ធ ២០១៨”។

យោងតាមសេចក្ដីរាយការណ៍ខាងលើកាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ តួឯកប្រុសរឿង ឃុនឆាងឃុនផែនរូបនេះ មានអាការ:ព្រឺរងាស្រៀវស្រាញនៅក្នុងខ្លួនដូច្នេះក៏ប្រញាប់ទៅពិនិត្យនិងធ្វើចត្តាឡីស័កជាបន្ទាន់ ហើយទីបំផុតលទ្ធផលតេស្តសំណាកបង្ហាញថាលោក កើតជំងឺកូវី-១៩។ ខណ:នេះលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យបាលហើយ។

ដើម្បីទប់ស្កាត់ការរាលដាលជំងឺនេះកាន់តែខ្លាំង លោក ប៉ង ណាវ៉ាត់ក៏មានប្រកាសយ៉ាងលម្អិតពីពេលវេលាធ្វើដំណើរនិងបុគ្គលដែលមានហានិភ័យខ្ពស់ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយលោកនាកំឡុងពេលាង្យថាបានឆ្លងជំងឺកូវីដ-១៩ផងដែរ៕

Share.