សិល្បៈជាតិ៖ កាន់តែជោគជ័យថែមមួយជំហ៊ានទៀតហើយនៅលើឆាកអន្តរជាតិ តាមរយៈភាពយន្តខ្មែរ «កំណើតអរូប» របស់ផលិតកម្ម Wonder Film បានដាក់បញ្ចាំងនៅលើផ្ទាំងសំពត់ស ១ពាន់សាខារោងភាពយន្តក្នុងប្រទេសឥណ្ឌា។

កន្លងមកភាពយន្តខ្មែរមួយនេះ ធ្លាប់ទទួលបានភាពជោគជ័យតាមរយៈការចេញទៅបញ្ចាំងនៅរោងភាពយន្តបរទេសជាពិសេសទូទាំងអាស៊ីអាគ្នេយ៍ និងប៉ែកអឺរ៉ុបដល់ទៅ ១៥ ប្រទេសធំៗ។

Wonder Film Entertainment មានចក្ខុវិស័យចង់នាំខ្សែភាពយន្តខ្មែរ ពោរពេញដោយគុណភាពពិតប្រាកដនិងបន្តបន្ទាប់ ទៅវាយឡុកទីផ្សារភាពយន្តអន្តរជាិត ដើម្បីចលនាចូលរួមលើកកំពស់និងផ្សព្វផ្សាយវិស័យវប្បធម៌ តំបន់ទេសចរណ៍ ប្រពៃណី អរិយធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា ដ៍សម្បូរបែបនិងបុរាណយូរលង់ជា ជាកិត្តិនាមរបស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

បើតាមឱ្យដឹងពីលោក សែម ស័ក្ដវិសាល អ្នកដឹកនាំខ្សែភាពយន្ត «កំណើតអរូប» បានបង្ហោះរៀបរាប់ថា ភាពយន្តមួយនេះក៏ឡើងទៅបញ្ចាំងផ្លូវការប្រមាណ ១ពាន់សាខារោងភាពយន្តក្នុងប្រទេសឥណ្ឌា ដោយប្រទេសឥណ្ឌា ដាក់ចំណងជើងរឿងថា Voodoo is Back ។

យ៉ាងណាមិញ ទាំងផលិតកម្ម Wonder Film ផ្ទាល់នឹងផលិតកម្មក្នុងស្រុកផ្សេងទៀត ក៏កំពុងរួមគ្នាបង្កើតគុណភាពភាពយន្ត ដើម្បីពង្រីកនិងផ្សព្វផ្សាយភាពយន្តខ្មែរទៅកាន់ទៅផ្សារ អន្តរជាតិ ផងដែរ៕

Share.