ពិត​ណាស់​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​តែ​រង​នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ ដែល​តម្រូវ​ឱ្យ​គ្រប់​គ្នា​ត្រូវ​សម្ងំ​សម្រាក​ក្នុង​ផ្ទះ​បើ​មិន​មាន​ភារកិច្ច​ចាំ​បាច់​ណា​មូយ​ទេ​នោះ​ហាម​ចេញ​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត​។

ទោះ​ជា​ស្ថិត​ក្នុង​បរិយាកាសតានតឹងដូម្ដេចក្ដី​ តារា​ចម្រៀងវ័យក្មេង​ រ៉េត សូហ្សាណា ​ក៏​មិន​នៅ​ស្ងៀម​ ធ្វើឱ្យ​ខ្លួនឯង​អផ្សុក​ដែរ​ ព្រោះ​​កញ្ញា​បាន​ចែក​រំលែក​នូវរូប​ស្អាត​ៗក្នុង​អាកប្បកិរិយាប្លែកៗ​គ្នា ជាមួយ​នឹង​សំណេរ​ខ្លី​ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ចិត្ត​ចំពោះ​អ្នក​គាំទ្រ​ក៏​ដូច​ជា​មហាជន​ទូទៅ។ រ៉េត សូហ្សាណាបានសរសេរលើ Page របស់កញ្ញាថា៖ «Take Care everyone and Stay safe ដឹងអត់គេបារម្ភ?»

​ជា​ពិសេសបើ​កំលោះ​ៗ​បាន​ឃើញសំណេរ​ដែល​បង្ហោះ​អម​មក​ជាមួយ​នូវ​រូបភាព​ខ្យូតៗ​ស្អាត​ៗ​ទៀត​នោះ​​ច្បាស់​ជា​រីក​សួតរីកថ្លើម​ជាក់ជា​មិន​ខាន​​។  ចង់​ដឹង​ថា​រូប​ភាព​របស់​ យុវតី រ៉េត ហ្សាណា ​ស្អាត​និង​គួរ​ឱ្យ​ស្រលាញ់ដល់កម្រិតណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម​ទាំង​អស់​គ្នា​៖​

Share.