បុណ្យមាឃបូជា ត្រូវបានព្រះរាជរដ្ឋាភិបាលនៃព្រះករុណាព្រះបាទស៊ីសុវត្ថិមុនីវង្ស កំណត់ជាបុណ្យជាតិផ្នែកព្រះពុទ្ធសាសនា ហើយព្រះរាជាទ្រង់សព្វរាជហឫទ័យបូជានូវគ្រឿងសក្ការៈជាហូរហែរ ចំពោះព្រះរតនត្រៃ ដូចមានកំណត់ត្រាក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស។

បើតាមពិតទៅ មាឃបូជានេះគេឃើញមានប្រារព្ធតាំងតែពីរជ្ជកាលនៃព្រះបាទ ហិររក្ស រាមាធិបតី ព្រះបាទ អង្គឌួងមកម្លេះ។ ហើយពីមុននេះ ក៏មិនដឹងថាមានប្រារព្វ ឬយ៉ាងណានោះទេ ព្រោះប្រទេសកម្ពុជាបានឋិតយុគអន្ធការ ងងឹតសូន្យសុង។

ដល់ឆ្នាំ១៩៩៩ សមាជិកអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆន្ទ បានទទួលស្គាល់ និងចាត់ទុកបុណ្យវិសាខបូជា ក៏ដូចជា បុណ្យមាឃបូជា របស់ព្រះពុទ្ធសាសនា ជាបុណ្យអន្តរជាតិ ដែលអនុញ្ញាតិ ឲ្យបណ្តាប្រទេសទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា អាចប្រារព្ធពិធីបុណ្យវិសាខបូជា នៅទីស្នាក់ការអង្គការសហប្រជាជាតិ បាន។

ក្រោយពីរបបខ្មែរក្រហបដួលរលំ ព្រះពុទ្ធសាសនាក៏មានវត្តមាននៅលើទឹកដីកម្ពុជាឡើងវិញ។ បុណ្យមាឃបូជា ក៏ដូចជាវិសាខបូជា និងបុណ្យប្រពៃណីព្រះពុទ្ធសាសនា នានា ក៏ត្រូវបានប្រជាជនខ្មែរប្រារព្ធឡើងវិញទូទាំងប្រទេស។

បុណ្យវិសាខបូជាមានអត្ថន័យយ៉ាងណា?
វិសាខបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍័ធំៗ៣ នៃព្រះពុទ្ធសាសនា ក្នុងនោះមានដូជា ព្រឹត្តិការណ៍ចតុរង្គសន្និបាត១ ព្រះពុទ្ធទ្រង់សម្ដែងឱវាទបាទិមោក្ខ១ និង ព្រះពុទ្ធសមណគោត្តមទ្រង់កំណត់ព្រះជន្មាយុសង្ខារអង្គឯង១។

តើព្រឹត្តិការណ៍ទាំង៣មានខ្លឹមសារដូចម្ដេចខ្លះ?
ទី១៖ ព្រឹត្តិការណ៍ចតុរង្គសន្និបាត គឺមហាសន្និបានប្រកបដោយអង្គបួន មាន៖
(មាឃនក្ខត្តេ បុណ្ណចន្ទោ) ជាថ្ងៃពេញបូណ៌មី ខែមាឃ ព្រះច័ន្ទពេញវង់មានរស្មីមហោភាស

(សព្វេ អនិមន្តិតា) ជាថ្ងៃដែលព្រះភិក្ខុសង្ឃទាំងឡាយ ១២៥០អង្គ មកប្រជុំគ្នា ដោយមិនមានការណាត់គ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធ នៅថ្ងៃតែមួយព្រមគ្នាដោយមិនបានណាត់គ្នាជាមុន

(សព្វេ ខីណាសវា) ព្រះភិក្ខុសង្ឃ ទាំងនោះ សុទ្ធសឹងជា ព្រះអរហន្តទាំងអស់ដែលបានសម្រេចនូវអភិញ្ញា៦

(សព្វេ ឯហិភិក្ខុកា) ព្រះភិក្ខុសង្ឃ ទាំង អម្បាលនោះ សុទ្ធសឹងតែជាឯហិភិក្ខុ ទាំងអស់។

ទី២៖ ព្រះពុទ្ធទ្រង់សម្ដែងឱវាទបាទិមោក្ខ គឺប្រៀបបាននឹងប្រកាសឡើងនូវព្រះពុទ្ធសាសនា ដោយក្នុងវេលានោះព្រះពុទ្ធសមណគោត្តមទ្រង់បានប្រទានឱវាទ ដែលរាប់ទៅមាន៣គាថាកន្លះ ចែកចេញជា១១ចំណុច។
១. មិនប្រព្រឹត្តអំពើបាបទាំងឡាយ
២. បំពេញនូវបុណ្យកុសលល្អបរិបូណ៌
៣. ជម្រះចិត្តឲ្យជ្រះថ្លាស្អាតល្អផូរផង់
៤. សេចក្ដីអត់ធន់ ជាធម៌កម្ចាត់សៅហ្មងក្នុងចិត្ត
៥. ព្រះពុទ្ធទាំងឡាយ តែងសម្ដែងថា និព្វានជាធម៌ឧត្តម
៦. បុគ្គលដែលសម្រាប់សត្វដទៃ មិនមែនជាបព្វជិត ហើយបុគ្គលបៀតបៀនសត្វដទៃក៏មិនជាសមណៈឡើយ
៧. កុំពោលតិះដៀន និងកុំបៀតបៀនអ្នកដទៃ
៨. ត្រូវសង្រួមក្នុងបាដិមោក្ខ គឺគោលការណ៍ទាំង១១នេះ
៩. ត្រូវចេះប្រមាណក្នុងភត្តាហារ គឺការទទួលទានត្រឹមត្រូវ
១០. អាស្រ័យទីដេក និងទីអង្គុយស្ងប់ស្ងាត់
១១. ព្យាយាមក្នុងអធិចិត្ត គឺការព្យាយាមធ្វើចិត្តឲ្យស្ងប់ មានសមាធិចិត្ត។

ទី៣ និង ព្រះពុទ្ធសមណគោត្តមទ្រង់កំណត់ព្រះជន្មាយុសង្ខារអង្គឯង គឺទ្រង់កំណត់ថ្ងៃ ឬពោលម្យ៉ាងទៀតថា ព្រះអង្គទ្រង់ជ្រាបពីកាលដែលទ្រង់ នឹងរំលត់ខន្ធចូលកាន់មហាបរិនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់វិញ ជាការលាចាកសង្សារវដ្ដ ដោយពុំមានអាឡោះអាល័យ ព្រោះផ្លូវដែលព្រះអង្គយាងទៅជាផ្លូវសុខស្ងប់ ប្រាសចាកទុក្ខទាំងពួង។

ព្រះពុទ្ធសមណគោត្តមបរិនិព្វាននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ព្រះវស្សា។ ទ្រង់ក៏ជ្រាប់ថា សាសនាព្រះនឹងបន្តទៅបាន ៥០០០ឆ្នាំទៀត ហើយក៏ផុតរលត់ទៅ រហូតដល់ព្រះពុទ្ធព្រះនាមសិអារ្យមេត្រី ត្រាស់ដឹងនូវសព្វយុត្តញ្ញាណទើមមានព្រះពុទ្ធសាសនាថ្មីទៀត៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.