សិល្បៈជាតិ៖ ជា​លើកដំបូង​ហើយ​ចប់​ការប្រកួត Miss Grand International កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី និង អ៊ីង​ហ្វា បាន​ចាប់​ដៃគូ​គ្នា​ធ្វើជា BA ឱ្យ​ផលិតផល​ថែ​សម្រស់​ដ៏​ធំ Lakamo។ ដោយសារតែ​អ្នក​ទាំងពីរ​នៅជាប់​កិច្ច​កុងត្រា​ការងារ​ជាមួយ​ស្ថាប័ន Miss Grand International ទើប​ធ្វើឱ្យ​តម្លៃ​ខ្លួន​របស់​អ្នក​ទាំងពីរ​នៅក្នុង​ទីផ្សារ​មានតម្លៃ​ខ្ពស់​ជាងគេ​បន្តិច​ក្នុងនាម​ជា BA ផ្សព្វផ្សាយ​ផលិតផល។

សូម​ជម្រាប កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី និង​កញ្ញា អ៊ីង​ហ្វា នឹង​រួម​ការងារ​ជាមួយគ្នា​ក្នុង​ការថត​ស្ព​ត​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ផលិតផល​ឡេ​លាប​ស្បែក​និង​ស្ប៉ា​ស្បែក​ឱ្យ​ក្រុមហ៊ុន​ឡា​កា​ម៉ូ​រយៈពេល ១ ឆ្នាំ រីឯ​តម្លៃ​ខ្លួនម្នាក់ៗវិញ​គឺ​ខ្ទង់សែន​ដុល្លារ​ឯណោះ ពោលគឺ​តម្លៃ​ខ្លួន​លំដាប់​តារា​អន្តរជាតិ៕

Share.