សិល្បៈជាតិ៖ តើ​អ្នកដឹង​ទេ​ថា វិស័យ​ទេ​ចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​ងើប​ឡើងជា​លំដាប់ ដែល​នៅ​ក្នុងនោះ កម្ពុជា បាន​ស្រា​វ៉ា​យក​ពានរង្វាន់ល្អៗពី​ស្ថាប័ន​ដែល​ជំនាញ​លើ​វិស័យ​ទេ​ចរណ៍។ ក្នុងនោះ កម្ពុជា គឺជា​គោលដៅ​ទេ​ចរណ៍​ទាំង​វប្បធម៌ និង​ធម្មជាតិ​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី រហូត​ឈ្នះ​ពានរង្វាន់ផ្ទួនៗនា​ឆ្នាំ ២០២៣។

យ៉ាងណាមិញ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន ជ្រើសរើស​ជា គោលដៅ​វប្បធម៌​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading CulturalDestination 2023) និង គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ២០២៣ (Cambodia: Asia’s Leading Youth Travel Destination 2023) តាមរយៈ​ការបោះឆ្នោត​លើ​ប្រព័ន្ធ​អន​ឡាញ​ពី​អ្នកជំនាញ​ក្នុង​វិស័យ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជុំវិញ​ពិភពលោក រៀបចំ​ដោយ ក្រុមហ៊ុន World Travel Awards មាន​ទីស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស។

វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​បានឈ្នះ​ពានរង្វាន់​មួយ​នេះ​ចំនួន ២ឆ្នាំជាប់ៗគ្នា ដោយនៅ​ឆ្នាំ២០២២ ប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា​ធ្លាប់បាន​ទៅ​ទទួល​ពានរង្វាន់​នេះ​ដោយផ្ទាល់​ក្នុងឱកាស​ប្រារព្ធ​ខួប​ទី២៩ឆ្នាំ របស់ ក្រុមហ៊ុន World Travel Awards ក្នុង​កម្មវិធី World Travel Awards’ Asia & Oceania Gala Ceremony 2022 នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

មួយវិញទៀត តាមរយៈ​វិស័យ​ទេសចរណ៍វប្បធម៌ កម្ពុជា​បានឈ្នះ​ពានរង្វាន់​ជា​ប្រទេស​ដែល​ទីតាំង​សំខាន់​អាច​មើល​ថ្ងៃ​រះ​ថ្ងៃ​លិច​ជា​ព្រឹត្តិការណ៍ សម​រាត្រី ល្អ​ដាច់​គេ ដែល​បាន​លើ​កំពូល​តារាង​ដែលមាន​អាត្រា​អ្នក​ទេ​ចរណ៍​ស្វែងរក​ច្រើនជាងគេ។ ក្នុងនោះ ចំណាត់ថ្នាក់​លេខ ៤ បាន​ទៅលើ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ប្រាសាទ Borobudur ចំណាត់ថ្នាក់​លេខ ៧ បាន​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ប្រាសាទ Bagan ប្រទេស​វៀតណាម​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១២ នៅ​តំបន់​វាល​ខ្សាច់​សក្បុស រីឯ​ចំណាត់ថ្នាក់​លេខ ១៥ បាន​ទៅលើ​ប្រទេស​ម៉ាឡេស៊ី​នៅ​តំបន់ភ្នំ Kinabalu ចំណាត់ថ្នាក់​ទី ២១ ប្រទេស​ឡាវ ភ្នំ Phousi ចំណាត់ថ្នាក់​ទី ២២ ប្រទេស​ហ្វីលីពីន​នៅ​ពពក​វិល Kiltepan ចំណាត់ថ្នាក់​ទី ២៦ បាន​ទៅលើ​ប្រទេស​ថៃ​នៅ​តំបន់​កោះ​លី​ប៉ិ និង​ចំណាត់ថ្នាក់​ទី ៥៦ បាន​ទៅលើ​ប្រទេស​សិង្ហ​បុរី​នៅ​តំបន់​ឧទ្យាន Merlion Park។

សូមជម្រាបថា វិស័យ​ទេសចរណ៍​គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំង​បួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា។ យោងតាម​ក្រសួងទេសចរណ៍ ប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​ខេត្តសៀមរាប ក្នុង​ខែមករា ឆ្នាំ២០២៤នេះ កើនឡើង​ជិត ៥០ភាគរយ បើ​ធៀប​នឹង​ខែមករា​ឆ្នាំមុន ខណៈ​ចំនួន​ភ្ញៀវទេសចរ​ជាតិ​ថយចុះ។  ក្នុងចំណោម​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជិត ២៧ម៉ឺន​នាក់​នោះ បានមក​ទស្សនា​កម្សាន្ត​នៅតាម​តំបន់​ប្រាសាទ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ក្បាលស្ពាន តំបន់​បឹង​ទន្លេសាប និង​រមណីយដ្ឋាន​សហ​គម​ន៍​តាម​បណ្តា​ក្រុង​ស្រុក រួមទាំង​រមណីយដ្ឋាន​កែច្នៃផ្សេងៗជាច្រើន​កន្លែង​ទៀត៕

Share.