Khaby Lame តារា​ Tiktok ល្បី​ដែល​បច្ចុប្បន្ន​មាន​ Tiktok Follower ជាង​ ១០២,៨ លាន​គណនី ​ និង​ចំនួន​ចុច​ចូល​ចិត្ត​ Video លោក​ច្រើន​ជាង​ ១.៥​ពាន់​លាន​ Like ដោយលោក​ មិន​ចាំ​បាច់ ពិបាក​​និយាយ​អ្វី​សូម្បី​តែមួយ​ម៉ាត់​។​

បុរស​វ័យ​២១ ឆ្នាំ​​រូប​នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ ហ្សេណេហ្គាល់​ បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​អ៊ីតាលី គឺជា​តារា​ Tiktok កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង ​និង​មាន​អ្នក​គាំទ្រ​រូប​លោក​​ទូទាំង​ពិភពលោក។​

លោក Khaby Lame កើត​នៅ​ថ្ងៃ​ទី​៩ ខែ​ មីនា ឆ្នាំ​២០០០ នា​ប្រទេស​ហ្សេណេហ្គាល់​ តែ​បាន​ផ្លាស់​មក​រស់​នៅ​អ៊ីតាលី​តាំង​ពី​អាយុ ​១​ឆ្នាំ​។ Khaby Lame បាន​ហ្វឹកហាត់​កីឡា​តាំងពី​ក្មេងពោល​គឺ​នៅ​ក្នុង​វ័យ​សិក្សា​ថ្នាក់​វិទ្យាល័យ​​ ក្នុង​នោះ​មាន​បាល់ទាត់ បាល់​បោះ​ ថែម​ទាំង​បាន​ចូលរួម​ប្រកួត​ពាន​បាល់បោះកម្រិត​​យុវជន​។

មុន​ពេល​ក្លាយ​ជា​តារា​ Tiktok លោកគឺជា​ជាង​ម៉ាស៊ីន​ក្នុង​រោងចក្រ​មួយ​កន្លែង​ ដោយ​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ផង​នោះ​ទើប​លោក​សម្រេច​ចិត្ត​ចូលរួម​លេង​​និង​បង្ហោះ​វីដេអូ​លើ​ tiktok។ លោក​ចាប់​ផ្ដើម​ផុស Tiktok ដំបូង​កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ ក្នុង​កំឡុង​ពេល​ ​បិទ​ខ្ទប់​ក្នុង​ប្រទេស​អ៊ីតាលី។ ​លោក​បាន​ប្រកាស​​ភ្ជាប់ពាក្យ​ជា​មួយ​នឹង​កញ្ញា Zaira Nucci កាល​ពី​ខែ​តុលាឆ្នាំ​២០២០ តាម​រយៈ​គណនី​ Instagram។

គួរ​ដឹង​ថា​តារា ​Tiktok ដ៏​ល្បី​ លោក Khaby Lame បច្ចុប្បន្ន​មាន​ចំនួន​ Follow ច្រើន​បំផុត​លំដាប់​ទីពីរ​ នៅ​លើ​ Tiktok និង​មាន​ទ្រព្យ​សម្បត្តិ ​២​លាន​ដុល្លារ​អាមេរិក​៕

ទស្សនាវីដេអូ​ព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng
Share.