ឈានដល់សប្ដាហ៍ទី២៣ ជុំទី៣ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ស្របពេល​ដែល​កីឡាករ​ខ្មែរ ២រូបកំពុងឈរ Top Scorers ក្រោយ​ស៊ុតបញ្​ចូលទី​១០គ្រាប់ដូចគ្នាខណ:ការប្រកួត​នៅសល់​។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករខ្មែរស៊ុតបញ្ចូលទីច្រើនជាងគេ៖

១. កីឡាករ ផាន សុផេន របស់ក្លិបព្រៃវែងមាន ១០គ្រាប់
២. កីឡាករ ម៉ាត់​ ណូរុន របស់ក្លិបបឹងកេតមាន ១០គ្រាប់
៣. កីឡាករ ញាណ សុស៊ីដាន របស់កងយោធពលខេមរភូមិន្ទ មាន ៩គ្រាប់
៤. កីឡាករ ស៊ិន កក្កដា របស់ក្លិបវិសាខា មាន ៦គ្រាប់
៥. កីឡាករ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោន មាន ៦គ្រាប់
៦. កីឡាករ សុវណ្ណ ដូណា របស់ក្លិបអង្គរថាយហ្គឺរ មាន ៥គ្រាប់
៧.​ កីឡាករ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេត មាន ៥គ្រាប់
៨. កីឡាករ សរ រតនា របស់ក្លិបវិសាខា មាន៥គ្រាប់

ការ​ប្រកួត​ ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមា​ជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួត​នបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

តារាងចំណាត់ ថ្នាក់ត្រឹមសប្ដាហ៍ទី២២៖

កម្មវិធីប្រកួត សប្ដាហ៍ទី២៣៖

Share.