ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ អញ្ជើញអមដំណើរ លោកជំទាវលោកជំទាវ កែ សួនសុភី ស សុខា រួមនិងសហការី បានចុះជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ សួរសុខទុក្ខ និងបាននាំយកអំណោយចែកជូនដល់ជនជាប់ឃុំជាស្ត្រី នៅមណ្ឌលអប់រំកែប្រែទី២ (ម២)។

នៅក្នុងឱកាសនោះដែរ លោកជំទាវ កែ សួនសុភី ស សុខា បានមានប្រសាសន៍ថា៖

យើងមិនត្រឹមតែបំពេញតួនាទីជាអ្នកគ្រប់គ្រងគ្រួសារក្នុងនាមជាមាតា ភរិយា បងស្រី ប្អូនស្រី កូនស្រី ដែលផ្តល់ភាពកក់ក្តៅនៅក្នុងក្រុមគ្រួសារ និងសង្គមតែប៉ុណ្តោះទេ ប៉ុន្តែយើងត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមដឹកនាំ និងអនុវត្តភារកិច្ច ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។

ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពវិន័យ និងត្រូវមានក្រមសីលធម៌ល្អ។

ត្រូវបន្តតួនាទីធ្វើជាកម្លាំងសន្តិសុខ ដោយភាពស្វាហាប់ អង្គអាចក្លាហានក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។

មានភាពស្លោកមួយថា “ក្រោយបុរសជោគជ័យ គឺមានស្រ្តីក្លាហាន ហើយក្រោយការជោគជ័យរបស់ប្រទេស គឺមានការចូលរួមរបស់ស្រ្តី និងបុរស”។

ការចុះជួបសំណះសំណាល សួរសុខទុក្ខ ជាមួយមន្ត្រីពន្ធនាគារ និងនាំយកអំណោយចែកជូនដល់ជនជាប់ឃុំជាស្ត្រី នៅមណ្ឌលអប់រំកែប្រែទី២ នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤នេះ ស្ថិតនៅមណ្ឌលអប់រំកែប្រែទី២ នាឱកាសថ្ងៃ០៨មីនា ៕

អត្ថបទ៖ សង្គម

Share.