ភ្នំពេញ ៖ រថយន្តTOYOTA VITZ មួយគ្រឿងបើកបរដោយស្ត្រីចំណាស់ម្នាក់ រួមដំណើរជាមួយកូនស្រីតូចម្នាក់ផង ព្យាយាមគេចពីម៉ូតូមួយគ្រឿង ជិះឆ្លងផ្លូវកាត់ពីមុខ ស្រាប់តែជ្រុលធ្លាក់ចូលក្នុងប្រឡាតទឹកស្អុយខ្លួនឯង តែមិនបណ្តាលឱ្យរងរបួសឡើយ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសាលាឋមសិក្សាអូរដឹម ចំណុចភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក TOYOTA VITZ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2B-9009 បើកដោយស្ត្រីម្នាក់ និងកូនស្រីតូចម្នាក់រួមដំណើរជាមួយ ដោយបើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គេចពីម៉ូតូមួយគ្រឿងជិះឆ្លងផ្លូវពីត្បូងទៅជើងបត់ទៅលិច កាត់ពីមុខ ទើបព្យាយាមគេច ស្រាប់តែជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយខ្លួនឯង តែមិនបង្កឱ្យរងរបួសឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យជាក់ស្តែង ដោយគ្រោះថ្នាក់តែខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃ ទើបសមត្ថកិច្ចប្រគល់ឱ្យម្ចាស់រករថយន្តស្ទូចទៅលើកយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ សង្គម

Share.