ភ្នំពេញ ៖ រថយន្តកូរ៉េហុីយ៉ាន់ដាយ មួយគ្រឿង បើកបោះពួយលឿន វ៉ាជែងរថយន្តផ្សេងពីខាងស្រាំ ជ្រុលក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុុយ អ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល ខូចខាតតែរថយន្ត។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ មួយគ្រឿងខាងលើ ម៉ាកហុីយ៉ាន់ដាយ ទ្រុង ពណ៌ខៀវ បើកបរល្បឿនលឿន ពីត្បូងទៅជើង វ៉ាជែងរថយន្តផ្សេងទៀតពីខាងស្តាំ លុះដល់ចំណុចកើតហេតុជ្រុលធ្លាក់ផ្លូវ ក្រឡាប់ចូលប្រឡាយទឹកស្អុយ អ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល នាំគ្នាលូនចេញឡើងគោក រថយន្តរងខូចខាតបែកកញ្ចក់មុខ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមើល រងគ្រោះដោយការធ្វេសប្រហែសខ្លួនឯង ប្រគល់ឱ្យម្ចាស់ហៅរថយន្តស្ទូចទៅលើកយករថយន្តទៅជួសជុលខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.