កណ្តាល ៖ មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូធុនធំ YAMAHAបើកលឿនជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូធុនធំ ម៉ាកYAMAHA YZF R1 ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំភេញ 1KQ-0183 ជិះដោយឈ្មោះ ព្រីង សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកភាគីម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1Q-6714 ជិះដោយឈ្មោះ ធី សោភា ភេទប្រុស អាយុ៣២ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ ម៉ុល ច្រឹប អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពបននតទៀតថា មុនកើតហេតុ ម៉ូតូYAMAHA បើកបរល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់។ ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុក ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.