សិល្បៈជាតិ៖ មួយរយៈ​នេះ​ ​នៅ​លើ​បណ្ដាញ​សង្គម​ បញ្ហាចម្រូងចម្រាស ធ្វើ​ពហិកា​គ្នា​ទៅវិញ​ទៅមក​រវាង​ភាគីថៃ និង​ ភាគី​កម្ពុជា កាន់​តែ​មាន​ការ​ពុះ​កញ្ជ្រោល​ឡើង បន្ទាប់ពី​រឿង​ខ្មែរ​ម៉ែក្រឡាភ្លើង​បរាជ័យមួយរោងៗ​មាន​ចំនួន​អ្នក​ទៅទស្សនា​២​ឬ​៣​នាក់។ យ៉ាង​ណា​មិញ​ លោក លីម ហេង ហៅ Will អ្នក​ដឹកនាំ​រឿង​ 3D Animation ឧកញ៉ាឃ្លាំងមឿង បាន​ចែក​រំលែក​នូវ​មតិ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថា​ ការ​ដែល​បំផុស​ចលនា​ឱ្យ​ស្អប់​ថៃ មិន​បាន​ជួយ​ជំរុញឱ្យ​វិស័យ​ភាពយន្ត (កុនខ្មែរ) ដើរលឿននោះទេ។

កាល​ពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣ ខណៈដែល​បញ្ហាចម្រូងចម្រាស​រវាង​ភាគី​អ្នក​គាំទ្រ​ភាពយន្ត​ខ្មែរ និង​ថៃ កំពុង​តែ​ផ្លោងសម្ដី​ដាក់​គ្នា​តាម​រយៈ​ការ​ធ្វើ​ពហិការ​រៀងខ្លួន​នោះ​ លោក លីម ហេង ដែល​ជាកូន​ខ្មែរ​មាន​សមត្ថភាព​ពូកែ​ស្ថិត​នៅពីក្រោយ​ ស្នាដៃ​​ភាពយន្ត​គំនូ​ជីវចល​ 3D អំពីប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ​រឿង​ «ឧកញ៉ា ឃ្លាំងមឿង​» ​ជា​ស្នាដៃ​​ឈ្នះ​ពាន​រង្វាន់​ Gold Prize ពី​កម្មវិធី​ប្រកួត​ Cambodia DigiCon6 នា​ឆ្នាំ​២០២២ បាន​បញ្ចេញ​មតិ​យោបល់​ផ្ទាល់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ថា​៖ «ការបង្កេីតចលនាអោយស្អប់រឿងថៃ មិនបានជួយជំរុញវិស័យភាពយន្តខ្មែរអោយដេីរទៅមុខលឿននោះទេ។ វាធ្វេីអោយយេីងបាត់បង់ឱកាស ដេីរយឺត និងបាត់បង់ការផ្សព្វផ្យាយបង្កេីនទីផ្សាទៅវិញ។ វិស័យភាពយន្តមិនអាចរីកចំរេីនតែគ្នាឯងទេ យេីងត្រូវធ្វេីការនាំចេញ និងសហការចែកចាយ ទេីបវប្បធម៍ នឹងសិល្បៈដេីរបានឆ្ងាយដូចគ្នា។ ខ្ញុំសប្បាយចិត្ត និងគាំទ្រ100% បេីខ្មែរគ្នាយេីង មានឆន្ទៈ នឹងជំហររឹងមាំ ក្នុងការ boycott រឿងថៃ ហេីយសន្យាបង្កេីតរឿងដែលមានគុណភាពពិតប្រាកដ តែបេីយេីងទាំងអស់គ្នាធ្វេីមិនទាន់បានទេ ខ្ញុំគិតថាយេីងពុំគួរនិយាយបង្កេីតចលាចលអី (គេញប្រវាញ់ ឱកាស ទិញទឹកចិត្តខ្មែរមិនដឹងអី អោយស្រែកតាម)។ យល់ល្អ let your work speak for you or let your success make noise. ត្រូវចាំ គេអាចរស់ដោយគ្នានយេីងបាន តែយេីងមិនទាន់អាចរស់ដោយគ្នាគេបាននោះទេ (ក្នុងន័យនេះ ខ្ញុំនិយាយន័យរួមគ្រប់វិស័យ)។ បេីក្នុងវិស័យភាពយន្ត រាល់ថ្ងៃគ្រាន់តែនិយាយពី Netflix គេអោយយេីងឆ្លង licensed agent or producer ដែលមានទំនុកចិត្តរបស់ថៃសិន ទេីបគេនិយាយ។ សួរថាខ្មែរគ្នាយេីងបង្កេីតទំនុកចិត្តអីខ្លះហេីយរាល់ថ្ងៃជាមួយ Netflix, any good reputation so far? បេីយេីងចង់ធ្វេីខ្លាំងត្រូវធ្វេីខ្លាំងរហូត កុំអោយបានតែមួយឆាវ។ យេីងគួរយកមេរៀននេះទៅរៀនឡេីងវិញម្ដងទៀត ជាជាងស្រែករអ៊ូរ។»

Share.