ភ្នំពេញ÷បុរសម្នាក់រងរបួសធ្ងន់ត្រូវដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យ ក្រោយបើកម៉ូតូជ្រុលទៅបុករថយន្ដ អាល់ហ្វាតដែលបើកបញ្ច្រាស់ទិសគ្នា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខសៀមរាប 1AN-2892 ធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ទាក់ចង្កូតនឹរថយន្ដមួយគ្រឿងមិនចាំម៉ាក បណ្ដាលអោយម៉ូតូដួលឃ្ទាត់មកបុករថយន្ដមួយគ្រឿងទៀត ម៉ាកអាល់ហ្វាតពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BH-1269 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលអោយម៉ូតូរងការខូចខាតផ្នែកខាងមុខដោយបាក់ករម៉ូតូ រថយន្ដរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង អ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យ។

ក្រោយពីកើតហេតុក៏មានវត្តមាន សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចស្ទូចម៉ូតូនឹងរថយន្ដយកទៅរក្សាទុក នៅអធិការដ្ឋាននរគបាលខណ្ឌសែនសុខ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.