ភ្នំពេញ÷ បង្គោលភ្លើងមួយដើមរងការខូចខាត ដោយវៀចនឹងធ្លាក់អំពូលភ្លើងមកដល់ដី ក្រោយបុរសម្នាក់ បើករថយន្ដស៊េរីទំនើប បុកពេញទំហឹងនៅតាមបណ្ដោយផ្លូវ២១៥ កាលពីវេលាម៉ោង២:៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដស៊េរីទំនើប RANG ROVER មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-9988 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ក្នុងទិសដៅពីត្បូងមកជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្ដាលឱ្យបាក់នឹងធ្លាក់អំពូលភ្លើងមកដី ។ ចំណែករថយន្ដរងការខូចខាតភ្នែកខាងមុខចំហៀងខាងស្ដាំ ដាច់កាលេកង់ម្ខាង បើកទៅមុខលែងរួច។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបញ្ជាក់ថាតែករណីមិនបង្កឱ្យមានអ្នករងរបួសនោះទេ ក្រាន់តែខូចខាតរថយន្ត ហើយបានធ្វើការវ៉ាស់វែងរួចស្ទូចរថយន្ដបង្ករ យកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.