ភ្នំពេញ៖ ក្មេងស្រីពិការភាពម្នាក់រអិលជើងធ្លាក់ កៀបជាប់ជញ្ជាំង ជាច្រើនម៉ោងទើបត្រូវក្រុមសង្គោះជួយបាន ដោយកាត់ជញ្ជាំង ប្រើពេល១៥នាទី ទាញចេញដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦:២០នាទីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវលេខ៣៥១ ផ្ទះលេខ២៦ ក្នុងក្រុម៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុានអោយដឹងថា នៅមុនកើតហេតុក្មេងស្រីរងគ្រោះ ដោយមានពិការជើងស្ដាំផងនោះ បានរអិលធ្លាក់ពីជាន់ទី៣មក ហើយបានធ្លាក់ចូលប្រលោះជញ្ជាំងកៀបជាប់រើខ្លួនមិនរួច ត្រូវបានប្រជាពលរដ្ឋជួយ ទាញ ដោយប្រើពេលជាច្រើនម៉ោងតែជួយមិនបានសម្រេច ក៏រាយការណ៍ទៅកងប្រតិបត្តិការរុករក នឹងសង្គ្រោះគ្រោះមហន្ដរាយ៧១១ កងពលតូចលេខ៧០ ចេញមកជួយសង្គ្រោះភ្លាមៗ។

ពេលមកដល់កន្លែងកើតហេតុភ្លាម ក្រុមសង្គ្រោះបានប្រើប្រាស់ជំនាញ ដោយប្រើម៉ូទ័រកាត់ទំលុះជញ្ជាំង ប្រហែល១៥នាទី ជួយសង្គ្រោះក្មេងរងគ្រោះបានដោយជោគជ័យ។

ក្មេងស្រីពិការភាពជើងស្ដាំខាងលើ មានឈ្មោះសុខ នីតា អាយុ១៣ឆ្នាំ រស់នៅបន្ទប់ជួលកន្លែងកើតហតុ ជាមួយឪពុកមានជំងឺស្លាប់មួយចំហៀងខ្លួន ម្ដាយមានមុខរបរជាអ្នកសុំទានគេ។

ក្រោយពីក្រុមសង្គ្រោះប្រើពេល១៥នាទី ទើបសង្គ្រោះបានដោយជោគជ័យក្មេងស្រីពិការភាព ត្រូវបានដឹកបន្ដទៅសង្គ្រោះនៅឯមន្ទីពេទ្យគន្ធបុប្ផា៕

អត្ថបទ៖ ត្រយងតូច

Share.