ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តសេរីទំនើប Ford មួយគ្រឿងក្នុងល្បឿនលឿន មកដល់ចំណុចកេីតហេតុ បួងចង្កូតមិនផុត ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលបាក់២កង់ ចំណែកឯរថយន្តដាច់ក្រឡេកង់ទៅមុខលែករួច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០២:៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បេីករថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-0985 ដែរធ្វើដំណើរពីកេីតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកេីតហេតុ បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាតអស់២កង់ ឯរថយន្តវិញរងការខូចខាតដាច់ក្រឡេកង់ផ្នែកខាងឆ្វេងទៅមុខលែករួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាល់វែង រួចយករថយន្តទៅរក្សារទុករង់ចាំដោះស្រាយតាមនិតិវីធី៕

អត្ថបទ៖ទូច វិច្ឆិកា

Share.