ភ្នំពេញ ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ដោយសារទុស្សេខ្សែភ្លើង ។

ហេតុការណ៍ខាងលើកើតឡើងកាលព៏វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ សង់ពីឈើប្រក់ស័ង្កសី ថ្មក្រោម ទំហំ៥ម៉ែត្រx៦ម៉ែត្រ ភ្លើងឆេះអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ដែលមានម្ចាស់ឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅផ្ទះកើតហេតុ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញទៅអន្តរាគមន៍ បាញ់ពន្លត់ ការពារភ្លើងឆេះរាលទៅផ្ទះផ្សេងទៀត៕

អត្ថបទ៖តាតុងសែនជ័យ

Share.