ស្រីស្អាត​ រឿន ណាត អតីត​ Miss universe ឆ្នាំ​២០១៨ បាន​ធ្វើ​​ឱ្យ​អ្នក​រិះគន់​ខ្លួន​កាន់​តែឈឺចាប់​ថែម​ទៀត​ ដោយ​សារ​តែ​កញ្ញា​ទើប​តែ​បញ្ចេញ​ឈុត​ហែល​ទឹក​​​កាន់​តែ​ស្អាត​​និង​ទាក់ទាញ​​ខ្លាំង​ជាង​មុន​ថែម​ទៀត​។​

កញ្ញា​ រឿន ណាត ​រង​ការ​រិះគន់ខ្លាំង​​ក្រោយ​ពី​រូប​ភាព​​របស់​កញ្ញា​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួួយ​នឹង​ Caption «អ្នកកំពុងសោមអើយ សុំផ្ទះគេងមួយយប់មកអត់មានTaxi ជិះទៅផ្ទះវិញទេ»។ រូបភាព​ដ៏​ស្អាត​នោះ​​​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា​ស្អាត គួរ​ឱ្យ​ស្រលាញ់​ ប៉ុន្តែ​សម្រាប់​អ្នក​មិន​គាំទ្រ​ ឬ​អ្នក​ដែល​មាន​គំនិត​បុរាណ​និយម​ គិតថា​រូប​ភាព​ពាក់​អាវ​កាក់​ប្រភេទ​កីឡា​ពណ៌​ស​និង​ខោ​ខ្លី​ស​របស់​កញ្ញា​គឺ​ជា​ទង្វើ​ មិន​សមរម្យ​។

យ៉ាង​ណា​មិញ​ស្រី​ស្អាត​ រឿន ណាត មិន​បាន​យក​ការ​រិះគន់​មក​​ទុក​ក្នុង​ចិត្ត​ដោយ​ជ្រើសរើស​យក​ តែ​អ្វី​ល្អៗ​ ដែល​អ្នក​គាំទ្រ​របស់​ខ្លួន​ប៉ុណ្ណោះ​។ ថ្វី​ត្បិតតែ​មិន​បាន​តប​ត​វិញ​ប៉ុន្តែ​កញ្ញា​ បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​តាម​រយៈ​ការ​ផុស​ជា​សំណេរ​មួយ​នៅ​លើ​​បណ្ដាញ​សង្គម​ដែរ​ថា​ «អើយបង្កើតភពមួយនៅតែក្រុមអ្នកឯងទៅធុញណាស់និយាយមែន។ ចប់» ដោយ​សំណេរ​នេះ​មាន​អ្នក​គាំទ្ររបស់​កញ្ញា​បាន​ចូល​មក​លើក​ទឹក​ចិត្ត​និង​បង្ហាញ​ការ​គាំទ្រ​កញ្ញា​យ៉ាង​ច្រើន។​

មិន​ត្រឹម​តែ​ប៉ុណ្ណឹង តារា​សម្ដែង​រូប​នេះ​ថែម​ទាំង​បាន​ បញ្ចេញ​ឈុត​ហែលទឹក​ពណ៌​ផ្កាម៉ោង​១០ យ៉ាង​ស្អាត​ មួយ​ SET មក​ចែក​ជូន​អ្នក​គាំទ្រ​ជា​ចំណី​កែវ​ភ្នែក ដោយ​ឆ្លៀត​ថែម​ល្បោយ​វ័ធ​កន្ទុយ​ទៅ​អ្នក​ដែល​ចូលចិត្ត​រិះគន​់​ដល់​កញ្ញា​ បែប​សុភាព​ តែ​ចាក់ដោត​ថា​៖«ថ្ងៃនេះទឹកត្រជាក់ល្អណាស់ សុំទោសណាបងៗ ខ្ញុំមកទៀតហើយ»

កញ្ញា រឿន ណាត គឺជា​តារា​សម្ដែង​ ដែល​វិវត្ត​ខ្លួន​មក​ពី​ជា​កញ្ញា​ឯក​ចក្រវាឡ​ឆ្នាំ​២០១៨ ដោយ​កញ្ញា​មាន​សមិទ្ធិផល​ជា​ស្នាដៃ​សម្ដែង​រឿង​ច្រើន​ ដូច​ជា​ថ្មីៗ​នេះ​កញ្ញា​បាន​សម្ដែង​រឿង «ព្រះនាង​មុខ​ធ្យូង» និង​ រឿង​ «ម្ដាយ​២» ដែល​សុទ្ធសឹង​ជា​រឿង​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​៕

Telegram-Troryorng

Share.