ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៣-២៤ ឈានដល់សប្តាហ៍ទី២៤ ជុំទី៣ ខណ:នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែងកៅអី Top4 ក្រោយបឹងកេត ចាញ់ Tiffy Army ៥-២។

កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤៖

  • ភ្នំពេញក្រោន ប៉ះ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៦:០០ល្ងាច
  • ណាហ្គាវើលដ៍ ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ វេលាម៉ោង វេលាម៉ោង ៦:០០ល្ងាច។

លទ្ធផលថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤៖

  • អង្គរថាយហ្គឺរ ២-៥ ព្រៃវែង នៅកីឡដ្ឋានហនុមាន
  • Tiffy Army ៥-២ បឹងកេត នៅកីឡដ្ឋានស្តាតចាស់។

សម្រាប់ជំនួបរវាងក្លិបបាល់ទាត់វិសាខា ទល់នឹងព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ គឺមិនមានការប្រកួតនោះទេ ក្រោយវិសាខា ប្រកាសដកខ្លួនចេញពីលីគកំពូលកម្ពុជា គិតចាប់ពីសប្តាហ៍ទី២៤តទៅ៕

Share.